ភ្នំពេញ៖ បើយោងតាមប្រភពពីសហព័ន្ធបាល់ទាត់របស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងធើ្វដំណើរមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីធើ្វការប្រកួតមិត្ដភាពអន្ដរជាតិ។

ការប្រកួតមិត្ដភាពរវាងក្រុមជម្រើសជាតិកម្ពុជា នឹងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថានឹងអាចធើ្វឡើងនៅថៃ្ងទី៩ ខែវិច្ឆិកា ដែលចំថៃ្ងទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា ផងដែរ។

ការប្រកួតចុងក្រោយបំផុតរវាងក្រុមទាំង២គឺ មីយ៉ានម៉ា បានយកឈ្នះកម្ពុជា ៣-១ ក្នុងពានរង្វាន់ AFF Suzuki Cup ឆ្នាំ២០១៦ ដែលពេលនោះក្រុមដែលមានរហ័្សសនាមថា គោព្រៃ ស្ថិតក្រោមការដឹកនាំរបស់គ្រូសញ្ជាតិកូរ៉េខាងត្បូង Lee Tae-hoon ខណៈបច្ចុប្បន្ននេះ គឺគ្រូសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino បានឡើងមកកាន់ដំណែងជំនួសវិញ កាលពីខែមិនា កន្លងទៅ។

សូមបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងការប្រកួតមិត្តភាពអន្តរជាតិ បន្ទាប់មកក្រុមជម្រើសជាតិកម្ពុជាត្រូវទទួលស្វាគមន៍ក្រុមខ្លាំងអាហ្វហ្គានីស្ថានក្នុងការប្រកួតពានរង្វាន់ទ្វីបអាស៊ី (Asian Cup) វគ្គជម្រុះជុំទី៣ក្នុងពូល C ជាបន្ដ៕

ក្រុមជម្រើសជាតិកម្ពុជា
ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា

ប្រភព៖ football-tribe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]