ជាក់ស្តែង អ្នកប្រហែលជាមិនធ្លាប់ដឹងថា ទម្លាប់មុនពេលចូលគេងមួយចំនួនធំ អាចបង្កជាគ្រោះថ្នាក់ ដល់សុខភាពដោយមិនដឹងខ្លួននោះទេ ជាពិសេស គឺអ្នកដែលមានបញ្ហាគេងមិនសូវលក់តែម្តង។

ចង់ដឹងថា ទម្លាប់គួរចៀសវាងទាំងនោះមានអ្វីខ្លះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. កុំទទួលទានទឹក មុនពេលចូលគេង ១ ទៅ ២ ម៉ោង ពីព្រោះអ្នកនឹងត្រូវភ្ញាក់ចូលបន្ទប់ទឹក យ៉ាងតិចណាស់ក៏ ២ ទៅ ៣ ដងដែរ ដែលបង្កជាបញ្ហាដល់ការគេងរបស់អ្នក។

២. ចៀសវាងទម្លាប់គេងថ្ងៃ ពីព្រោះវាអាចបណ្តាលឲ្យមានផលប៉ះពាល់ដល់ ការគេងយប់របស់អ្នក និងបង្កឲ្យខួរក្បាល ដំណើរការមិនប្រក្រតី។

៣. រក្សាទុកគ្រឿងឧបករណ៍អេឡិចត្រូនិច ឲ្យឆ្ងាយ នៅមុនពេលចូលគេង។ ខួរក្បាលអ្នកនឹងប្រឹងខ្លាំង និងរំខានដល់ដំណេក ជាក់ជាមិនខាន ប្រសិនបើអ្នកហ៊ានតែធ្វើការមុខកុំព្យូរទ័រ មុនពេលរៀបគេង។

៤. អ្នកគួរចៀសវាង ប្រើនាឡិការោទិ៍ ដែលមានពន្លឺភ្លើងភ្លឺខ្លាំង ពីព្រោះវាអាចធ្វើឲ្យខួរក្បាលប្រឹងភ្ញាក់ និងបណ្តាលឲ្យពិបាកគេង។ ជម្រើសល្អបំផុត គឺនាឡិកាដែលមានលេខភ្លឺ និងផ្ទៃងងឹតវិញទើបជាការប្រសើរ។

៥. សូមប្រើប្រាស់ពូក ដែលមានគុណភាពល្អ ពីព្រោះវាជាចំណែកដ៏សំខាន់ ដែលជួយឲ្យអ្នកគេងលក់បានរហ័ស និងស្ងប់។

៦. មុនពេលចូលគេង ២ ម៉ោង សូមអ្នកកុំបរិភោគអាហារអ្វីឲ្យសោះ ពីព្រោះប្រសិនបើអ្នកហ៊ានតែបរិភោគ សកម្មភាពរំលាយអាហារក្នុងរាងកាយ នឹងធ្វើឲ្យអ្នកភ្ញាក់ ពិបាកគេងជាមិនខាន។ 

៧. ការធ្វើលំហាត់ប្រាណ អាចជួយអ្នកឲ្យមានអារម្មណ៍រស់រវើក និងស្រស់ថ្លា ហេតុនេះជម្រើសល្អបំផុតគឺ គួរតែហាត់ប្រាណបន្តិចបន្តួច មុនពេលចូលគេង ៣ ម៉ោង ទើបជាការល្អ។

៨. បាតជើង ដែលមានសភាពត្រជាក់ខ្លាំង (ដូចជា មកពីបរិយាកាសត្រជាក់ ឬរងារ) ក៏អាចរំខានដល់ការគេងរបស់អ្នកបានដែរ ហេតុនេះអ្នកត្រូវតែចេះគ្រប ឬពាក់ស្រោមជើង ទើបមិនរំខានដល់ដំណេករបស់អ្នក។

៩. អ្នកត្រូវព្យាយាម ចូលគេងតាមលំដាប់លំដោយឲ្យបានខ្ជាប់ខ្ជួន ដោយដំបូង ចូលបន្ទប់ទឹក រួចដុសធ្មេញ លាងមុខ និងចូលគេង (ធានាថា អ្នកនឹងងាយគេងលក់ជាងមុនជាមិនខានឡើយ!)។

១០. សូមកុំទទួលទានភេសជ្ជៈ ដូចជាកាហ្វេ មុនពេលចូលគេង ៤ ម៉ោងឲ្យសោះ ពីព្រោះវាអាចបណ្តាលឲ្យអ្នកគេងមិនលក់ឡើយ។

១១. ដើម្បីការពារការឈឺចាប់ តាមបរិវេណឆ្អឹងខ្នង ស្មា និងក អ្នកមិនគួរគេងផ្ងារ និងផ្កាប់ពេកទេ។ ជម្រើសល្អបំផុតគឺ គេងបែរចំហៀង ទើបជាការប្រសើរ៕ 

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]