ដើម្បីការពារសុខភាព និងលើកកំពស់ការអភិវឌ្ឍន៍នានាបានប្រក្រតីក្នុងរាងកាយ មនុស្សយើងម្នាក់ៗ ត្រូវការគេងឲ្យបានគ្រប់គ្រាន់ ពីព្រោះមិនត្រឹមតែគ្មានកម្លាំងកំហែងនោះទេ ការគេងមិនគ្រប់គ្រាន់អាចបង្កជាបញ្ហាសុខភាពជាច្រើន ដូចជាធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម ជាដើម។

កុំឲ្យខាតពេលយូរយើងទៅមើលចំនួនម៉ោងគេង ដែលរាងកាយត្រូវការ ទៅតាមអាយុ ដោយយោងតាម The National Sleep Foundation ទាំងអស់គ្នា ដូចខាងក្រោម៖ 

• ទារកទើបនឹងកើតពី ០ ទៅ ៣ ខែ ៖ ១៤ ទៅ ១៧ ម៉ោង

• ទារកពី ៤ ដល់ ១១ ខែ ៖ ១២ ទៅ ១៥ ម៉ោង

• កុមារពី ១ ទៅ ២ ឆ្នាំ ៖ ១១ ទៅ ១៤ ម៉ោង

• កុមារពី ៣ ទៅ ៥ ឆ្នាំ ៖ ១០ ទៅ ១៣ ម៉ោង

• កុមារពី ៦ ទៅ ១៣ ឆ្នាំ ៖ ៩ ទៅ ១១ ម៉ោង

• មនុស្សវ័យជំទង់ពី ១៤ ទៅ ១៧ ឆ្នាំ ៖ ៨ ទៅ ១០ ម៉ោង

• យុវវ័យពី ១៨ ទៅ ២៥ ឆ្នាំ ៖ ៧ ទៅ ៩ ម៉ោង

• មនុស្សពេញវ័យពី ២៦ ទៅ ៦៤ ឆ្នាំ ៖ ៧ ទៅ ៩ ម៉ោង

• មនុស្សវ័យចំណាស់ អាយុលើសពី ៦៥ ឆ្នាំ ៖ ៧ ទៅ ៨ ម៉ោង។

គួរបញ្ជាក់ផងដែរថា វាមិនមែនជាតួលេខម៉ោងជាក់លាក់នោះទេ ប៉ុន្តែអ្នកអាចវាស់វែង តាមដាន និងកំណត់ចំនួនម៉ោង តាមរាងកាយរបស់អ្នកត្រូវការ ដោយយោងតាមទិន្នន័យនេះបាន។ អ្វីដែលអ្នកត្រូវចងចាំនោះគឺ មិនត្រូវគេងឲ្យតិចជាងម៉ោង ដែលបានកំណត់ទៅតាមកម្រិតអាយុនេះឡើយ

ប្រភព៖ Interesting Facts

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]