ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ ត្រូវបានគេចាត់ទុកថាគឺជា ដៃគូដ៏សាកសមបំផុតប្រចាំផលិតកម្ម រស្មីហង្សមាស ដែលបច្ចុប្បន្ននេះ ត្រូវបានអ្នកគាំទ្រជាច្រើនស្ទើរតែទូទាំងប្រទេសកំពុងតែសង្ស័យ ពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងអ្នកទាំងពីរ ពីព្រោះថា ទាំងការបង្ហោះរូបជាមួយគ្នា ឬក៏ពេលទៅណាមកណាជាមួយគ្នា គឺពួកគេ ហាក់បីដូចជាគូស្នេហ៍នឹងគ្នាដូច្នោះដែរ។

ជាការពិតណាស់ ក៏ដូចជាកាលពីប៉ុន្មានថ្ងៃមុននេះ ដែលជាថ្ងៃខួបកំណើតរបស់ តារាចម្រៀងស្រី សុគន្ធ និសា គេសង្កេតឃើញ កំពូលតារាចម្រៀង២រូប គឺ កញ្ញា សុគន្ធកញ្ញា និង លោក ឆន សុវណ្ណរាជ តែងតែឈរក្បែរគ្នាជានិច្ច និងជាពិសេសនោះគឺបានឱបគ្នាយ៉ាងស្អិតរមួត លើសពីមិត្តៗឯទៃទៀតដែលបានចូលរួមក្នុងពិធីថែមទៀតផង។ 

ដោយនេះបានធ្វើឲ្យអ្នកគាំទ្រ មិនគិតមិនបាន ថាតើពួកគេត្រឹមតែជាមិត្តភក្តិរួមអាជីពដូចអ្វីដែលធ្លាប់លើកឡើង? ឬក៏មានអ្វីលើសពីនេះ ដូចអ្វីដែលអ្នកគាំទ្របានសង្ស័យកន្លងមកថា ពួកគេកំពុងបង្កាត់ភ្លើងដោយមិនចង់ឲ្យអ្នកគាំទ្រដឹង វាគឺជារឿងពិតប្រាកដមែន?

ពីព្រោះថាទាំងការពារ ទាំងឈរក្បែរជាប់រហូត ថែមទាំងកាយវិការសម្តែងចេញពិតជាដូចគូស្នេហ៍ ដែលគេផ្អែមល្អែមដាក់គ្នាយ៉ាងច្បាស់ ហើយអ្នកគាំទ្រក៏សង្ឃឹមថា នឹងបានឮដំណឹងល្អរបស់ពួកគេ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា