ថៃ៖ តារាសម្តែងវ័យក្មេងលោក James Jirayu បានធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែថ្មីៗនេះ លោកបានទទួលតំណែងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃទំនាក់ទំនងការទូតរវាងប្រទេសថៃ-ជប៉ុន។ 

ការប្រកាសតំណែងនេះបានធ្វើឡើង នៅក្នុងកម្មវិធីគម្រប់ខួបលើកទី ១៣០ នៃទំនាក់ទំនងការទូតរវាងប្រទេសថៃ-ជប៉ុន (Goodwill Ambassador for the 130th Anniversary of Japan-Thailand Diplomatic Relations) កាលពីពេលកន្លងទៅនេះ។

ដំណឹងនេះពិតជាបានធ្វើឱ្យអ្នកគាំទ្ររំភើបរីករាយណាស់ ហើយនៅក្នុងថ្ងៃទី ១៣ខែឧសភាខាងមុខនេះ លោក James Jirayu ក៏បានទទួលកិត្តិយសឱ្យទៅចូលរួមនៅក្នុងការបើកកម្មវិធី «Thai Festival 2017» នាទីក្រុងតូក្យូប្រទេសជប៉ុនផងដែរ។

គួរឱ្យដឹងថា កាលពីឆ្នាំ២០១៣ តារាសម្តែងរូបនេះ ក៏បានទទួលតំណែងជាអ្នកសម្តែង និងជាតារាចម្រៀងម្នាក់ដ៏ពេញនិយមប្រចាំប្រទេស ហើយមកដល់បច្ចុប្បន្ននេះក៏មានអ្នកតាមដាននៅលើអ៊ីនស្តារក្រាមរហូតដល់ ៣,៩៥0,000 នាក់ និងនៅលើ Twitter រហូតទៅដល់ ៦៨០,០០០ នាក់ឯណោះ។

ក្រៅពីនេះសព្វថ្ងៃលោក James Jirayu ក៏កំពុងតែមមាញឹកយ៉ាងខ្លាំងនៅក្នុងការថតខ្សែភាពយន្តខ្នាតខ្លី នៅលើទឹកដីប្រទេសជប៉ុនផងដែរ ពិសេសក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនៅជប៉ុន ដោយសារតែរូបរាងស្រស់សង្ហារបស់ខ្លួនទៀតផង៕ 

ទស្សនារូបភាពខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]