ថៃ៖ នៅក្នុងកម្មវិធីកម្សាន្តរបស់ថៃមួយ ដែលមានឈ្មោះថា «3 Zap» តារាសម្តែង និងតារាចម្រៀងល្បីល្បាញលោក James Jirayu បានធ្វើឱ្យអ្នកទស្សនាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការច្រៀងរ៉េបបទចម្រៀង «បុណ្យភូមិ» របស់ខ្មែរយើង។

បទនេះគឺជាបទចម្រៀងកម្សាន្តដ៏ល្បី និងជាបទ Original Song និពន្ធឡើងដោយ «ក្មេងខ្មែរ» បទនេះផងដែរ ក៏បានត្រូវលើកយកមកច្រៀងនៅក្នុងកម្មវិធីប្រគំតន្រ្តីរបស់តារាចម្រៀងរូបនេះ ដែលលោកបានធ្វើនៅលើទឹកដីកម្ពុជា កាលពីចុងខែកុម្ភៈ២០១៧កន្លងទៅនេះ។

ក្នុងកម្មវិធី «3 Zap»  លោក James Jirayu បានច្រៀងរ៉េបត្រង់វគ្គខ្លីមួយយ៉ាងឡូយគឺ៖ «...មកលេងបុណ្យភូមិសប្បាយណាស់ ទាំងក្មេងទាំងចាស់មកហូរហែ កម្លោះមួយក្រុម ក្រមុំមួយក្រុម តោះយើងទាញព្រ័ត្រណាមាសស្នេហ៍ បើសិនជាអូននៅទំនេរ ឡើងរាំនឹងបងតើបានទេ?...»

មិនតែប៉ុណ្ណោះ លោក James Jirayu ក៏បាននិយាយភាសាខ្មែរយើងថា «អរុណសួស្តី» និងពាក្យ «អូនស្អាត» ផងដែរនៅក្នុងកម្មវិធី «3 Zap» ជាមួយនឹងពិធីការិនីទាំង៣ដួង៕

តោះចង់ដឹងថា James Jirayu រ៉េបបទ «បុណ្យភូមិ» ពិរោះយ៉ាងណាខ្លះនោះ ទៅស្តាប់ទាំងអស់គ្នាដូចខាងក្រោម៖

វីដេអូ James Jirayu និយាយភាសាខ្មែរ៖

James Jirayu និងក្រុមក្មេងខ្មែរ
James Jirayu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]