អេស្ប៉ាញ៖ តារាឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo ដែលមានវ័យ៣២ឆ្នាំហើយនោះ គឺត្រូវការតែ៣គ្រាប់ទៀតតែប៉ុណ្ណោះ ក្នុងការបំបែកកំណត់ត្រារបស់អតីតកីឡាករជម្រើសជាតិអង់គ្លេស គឺលោក Jimmy Greaves ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ក្នុងលីកកំពូលទាំង៥ នៃទ្វីបអឺរ៉ុប។

ក្រុមអធិរាជស Real Madrid អាចស៊ុតចូលរហូតដល់ទៅ៦គ្រាប់ ក្នុងជ័យជំនះទៅលើ Bayern Munich កាលពីវគ្គ៨ក្រុមចុងក្រោយ ដែលក្នុងនោះ Ronaldo  ម្នាក់ឯង ស៊ុតបានរហូតទៅដល់ ៥គ្រាប់ឯណោះ។ 

គួរឲ្យដឹងថា ជាមួយនឹងគ្រាប់បាល់ ៨៤គ្រាប់ ឲ្យក្លឹបបិសាចក្រហម Manchester United ក្នុងលីកកំពូលរបស់អង់គ្លេស Premier League  និង ២៨០គ្រាប់ ក្នុងលីកកំពូលរបស់អេស្ប៉ាញ La Liga កីឡាករវ័យ៣២ឆ្នាំរូបនេះ ខ្វះតែ១គ្រាប់ទៀតប៉ុណ្ណោះ នឹងតាមស្មើកំណត់ត្រារបស់អតីតកីឡាករអាល្លឺម៉ង់ Gerd Muller ស្របពេលដែលរូបគេនៅខ្វះត្រឹមតែ៤គ្រាប់ទៀតក្នុងការសម្រេចបានគ្រាប់បាល់ ៤០០គ្រាប់ ឲ្យក្រុមអធិរាជស Real Madrid គ្រប់កម្មវិធីប្រកួតទាំងអស់។

បន្ថែមពីនេះទៀតនោះ  បើសិនជាខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះស៊ុតថែមបាន៣គ្រាប់ទៀតនោះ Ronaldo នឹងក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងបណ្ដាលីកកំពូលទាំង៥ ក្នុងទ្វីបអឺរ៉ុប ពោលគឺបំបែកកំណត់ត្រារបស់លោក Jimmy Greaves ។ 

ស្ថិតិរវាង Jimmy Greavesនិង Cristiano Ronaldo
អតីតកីឡាករជម្រើសជាតិអង់គ្លេស Jimmy Greaves

គួរបញ្ជាក់ផងដែរថា ក្រុមអធិរាជស Real Madrid នឹងត្រូវបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន តទល់ជាមួយក្រុមរួមទីក្រុង Atletico Madrid ក្នុងយប់នេះវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត នៃការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ជើងទី១ ខណៈជួបគ្នាលើកចុងក្រោយក្នុងពានរង្វាន់នេះ គឺ Real Madrid ឈ្នះ Atletico Madrid ក្នុងការកាត់សេចក្ដីបាល់ប៉េណាល់ទី ក្រោយប្រកួតស្មើគ្នា ១-១ ធើ្វឲ្យ Real Madrid លើកពាននេះជាលើកទី១១ ក្នុងប្រវត្ដិសាស្រ្ដរបស់ក្លឹប៕ 

Cristiano Ronaldo អំឡុងពេលហ្វឹកហាត់ត្រៀមជួប Atletico Madrid

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]