(ភ្នំពេញ)៖ តារាសម្តែងស្រីសិចស៊ីមានដើមកំណើតមកពីទឹកដីខេត្តព្រះវិហារកញ្ញា ដេននី ក្វាន់ កាលពីថ្មីៗនេះត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈបើកកិច្ចប្រជុំសម្រេចដាក់ពិន័យតារាស្រីរូបនេះផ្អាក់ពីអាជីពសិល្បៈរយៈពេល១ឆ្នាំពោលគឺមិនអនុញ្ញាតិឲ្យបង្ហាញវត្តមានក្នុងវិស័យសិល្បៈគ្រប់រូបភាពទាំងអស់ដូចជា៖ ការសម្តែង ថតខ្សែភាពយន្ត ច្រៀង នៅតាមកញ្ចក់ទូរទស្សន៍ជាដើម។

ខណៈពេលដែលក្រងសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្រេចផ្អាក់តារាស្រីកញ្ញា ដេននី ក្វាន់ ពីអាជីពសិល្បៈរយៈពេលមួយឆ្នាំនេះដែរ លោក សុះ ម៉ាច ប្រធានសមាគមសិល្បករកម្ពុជាដែលមានវត្តមានចូលរួមនៅក្នុងកិច្ចប្រជុំខាងលើនេះបានថ្លែងបញ្ជាក់ឲ្យដឹងថាតាមពិតក្រសួងគ្មានចេតនាធ្វើបែបហ្នឹងឡើយ។ប៉ុន្តែសាមីខ្លួនផ្ទាល់ក្រោយពីការណែនាំអប់រំម្តងហើយនោះគឺឃើញថាគាត់( ដេននី ) ហាក់នៅតែមានចរិកផ្គើនលើចំណាត់ការរបស់ក្រសួងក៏ដូចជាមតិរិះគន់មហាជន។

លោក សុះ ម៉ាច បាននិយាយទៀតថា ការធ្វើបែបនេះអាចជាការព្រមានដល់សិល្បកានីមួយចំនួនទៀតដែលបច្ចុប្បន្នច្រើនជ្រើសយកគន្លងមួយនេះដើរតាមគ្នានាំឲ្យប៉ះពាល់ដល់ប្រពៃណីជាតិហើយម្យ៉ាងទៀតក៏ដើម្បីជាគំរូល្អដ៏សិល្បករ សិល្បការិនីផ្សេងៗទៀតគឺត្រូវតែមានវិធានការយ៉ាងដូច្នេះ។

ប្រធានសមាគមសិល្បករកម្ពុជាលោក សុះ ម៉ាច បានបន្តទៀតថា អ្វីដែលសំខាន់ជាងនេះទៀតគឺធ្វើឡើងក្នុងបំណងដើម្បីផលប្រយោជន៍តែម្យ៉ាងគឺរក្សាសេចក្តីថ្លៃថ្នូរនិងតម្លៃរបស់គាត់ឬសិល្បការិនីឯទៀតប៉ុណ្ណោះព្រោះទង្វើទាំងនោះមិនដែលទទួលបានផលវិជ្ជានមកវិញទេគឺភាគច្រើនជាការរិះគន់និងជេប្រមាថ។លោកបានបញ្ជាក់ថានៅពេលខាងមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងបន្តវិធានការនេះចំពោះតារាស្រីឯទៀតប្រសិលជាមិនផ្លាស់ប្តូរចរិកនៃការស្លៀកពាក់ទេនោះ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់