ជប៉ុន៖ កាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀងប្រុសប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងក្រុមក្រុមគ្រួសារ បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយនឹង ក្រុមការងារជាច្រើនរូបផ្សេងទៀត ដែលដំណើរកម្សាន្តលើកនេះ គឺមានរយៈពេលត្រឹមតែ១០ថ្ងៃតែប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយទៅដល់ប្រទេសជប៉ុន មិនបានប៉ុន្មាន កំពូលតារាចម្រៀងរូបនេះ ក៏មិនភ្លេចនូវការបង្ហោះរូបភាព ចែកចាយដល់អ្នកគាំទ្ររបស់ខ្លួនឡើយ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ លោក ព្រាប សុវត្ថិ ព្រមទាំង កូនប្រុសសង្ហាទាំង៣របស់លោក គឺ សុវត្ថិ មុន្នីវណ្ណ សុវត្ថិ មុន្នីនាគ និងសុវត្ថិ សិរីវុធ យើងអាចដឹងថា ពួកបានទៅដល់ដោយសុវត្ថិភាព នៅជប៉ុនផងដែរ។

ជាពិសេស  មានអ្នកគាំទ្រជាច្រើននាក់ ក៏បានបង្ហាញអារម្មណ៍ សប្បាយរីករាយ ពេលដែលឃើញ កំពូលតារាចម្រៀង ព្រាប ​សុវត្ថិ ស្រលាញ់ និងបង្កើនភាពកក់ក្តៅ ជាមួយគ្រួសារយ៉ាងដូច្នេះ៕

ដូចនេះ កុំឲ្យខាតពេលយូរ តោះទស្សនារូបភាពខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ