ភ្នំពេញ៖ ប្រិយមិត្តប្រហែលជា ស្គាល់ហើយ ពីតារាសម្តែងស្រីវ័យក្មេង និងថែមទាំងស៊ិចស៊ី កញ្ញា អៀរ ម៉េងលី ហៅអូនមី ថ្មីៗនេះ ត្រូវបានគេផ្អើលថា មានទំនាក់ទំនងស្នេហាជាមួយនឹង តារាកំប្លែងប្រុស នាយ ចឺម។

ការភ្ញាក់ផ្អើលពេញបណ្តាញសង្គមនេះ ដោយសារតែ មានសារព័ត៌មានក្នុងស្រុកមួយ បានធ្វើការចុះផ្សាយ ដែលដាក់ថា នាង ជាគូស្នេហ៍ថ្មីរបស់នាយចឺម ដោយយោងទៅតាម រូបថតផ្អែមល្ហែមមួយចំនួន រវាងនាង និង នាយ ចឺម នៅក្នុងហ្វេសប៊ុក។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏ស្រីស្អាតរូបនេះ មិនបានចេញមុខបកស្រាយ ពីរឿងនេះ ឲ្យបានច្បាស់ ដើម្បីបំភ្លឺទៅមហាជននោះទេ ដោយនាងគ្រាន់តែ ចូលComment តែពាក្យមួយម៉ាត់ ទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកម្នាក់តែប៉ុណ្ណោះ ដោយនាងបានសរសេរថា «No oun»។

ដូច្នេះ មានតែឲ្យអ្នកគាំទ្រ បន្តតាមដានទៀត ថារវាងអ្នកទាំងពីរ ជាគូស្នេហ៍នឹងគ្នាពិត ឬក៏ដូចពាក្យដែល អូនមី សរសេរក្នុងហ្វេសប៊ុកនោះ៕ ចុះតើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

តារាសម្តែងស្រី អៀ ម៉េងលី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)