ថៃ៖ នៅតាមរឿងថៃភាគច្រើន ក្នុងប៉ុស្តិ៍ទូរទស្សន៍លេខ៣ ប្រិយមិត្តតែងបានឃើញ តួស្រីម្នាក់ ចូលចិត្តឈ្នានីសតួឯក និងកម្រដើរតួស្លូតម្តងណានោះ គឺរូបនាង មានឈ្មោះថា Gale Waythaka ដែលតាមធាតុពិតរបស់នាង គឺជាតារាមានចរិតស្លូតបូត និងរស់រាយយ៉ាងខ្លាំង។

ឥឡូវងាកមកមើល ជីវិតស្នេហារបស់តារាស្រីរូបនេះ វិញម្តង តើទំនាក់ទំនង ជាមួយនឹង បុរសសង្ហា សាច់ដុំធំៗ ដល់កម្រិតណាហើយ?

ចាប់ពីនាង Gale Waythaka និង គូស្នេហ៍ បានទាក់ទងគ្នាជាយូរឆ្នាំ គេសង្កេតឃើញថា ពួកគេ តែងតែនៅក្បែរ និងផ្អែមល្ហែមដាក់គ្នា មិនថានៅទីណានោះទេ។ ថ្មីៗនេះ នៅក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាម ក៏បានឃើញពួកគេ បានធ្វើដំណើរកម្សាន្ត ទៅតំបន់មាត់សមុទ្រ យ៉ាងស្រស់ស្រាយ ធ្វើឲ្យអ្នកគាំទ្រច្រណែនពីជីវិតស្នេហារបស់អ្នកទាំងពីរ។

ប៉ុន្តែរូបមួយសន្លឹក ដែលគូស្នេហ៍របស់នាង Gale Waythaka ទើបតែបង្ហោះ ត្រូវអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល និងប្រហោងពោះយ៉ាងខ្លាំង ដោយឃើញរូបលោក ចាប់ទាញតែអាវនាងតែប៉ុណ្ណោះ នៅលើកំពូលភ្នំដ៏សែនខ្ពស់ មើលទៅពិតជាស្រៀវខ្លួនមែនទែន។

តើនេះជាការពិតមែនទេ ដែលគូស្នេហ៍មួយគូនេះ ហ៊ានថតស្ទាយបែបនេះនៅលើកំពូលភ្នំ ដែលហាក់ដូចជាមិនខ្លាចទាល់តែសោះ ប្រសិនបើមានរឿងអ្វី ពិតជាសោកស្តាយអស់មួយជីវិតហើយ។

ក្នុងនោះដែរ គូស្នេហ៍របស់នាង ក៏ប្រាប់ឲ្យដឹងថា រូបមួយសន្លឹក ដែលឃើញឈរនៅលើកំពូលភ្នំ គឺជារូបកាត់តនោះទេ ដែលតាមការពិតទៅ រូបនោះ ពួកគេ បានថត ពេលនៅអាងហែលទឹក ហើយរូបលោក ក៏បានកាត់តលេង ចង់ឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលតែប៉ុណ្ណោះ៕ 

រូបពិត
រូបកាត់ត
តារាសម្តែងស្រី Gale Waythaka និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]