ជប៉ុន៖  អ្នកស្រី Maori Tezuka ជាតួសិចជប៉ុនដ៏ល្បីមួយរូប និងមានវ័យចំណាស់ជាងគេម្នាក់  បានសម្រេចចិត្តចូលនិវត្តន៍នៅក្នុងអាយុ ៨០ឆ្នាំ។ ការសម្រេចចិត្តឈប់ប្រឡូកនៅក្នុងឧស្សាហកម្មនេះ គឺដោយសារកង្វះខាតតួប្រុស។

អ្នកស្រីបានលើកឡើងថានឹងមិនវិលមកប្រឡូកនៅក្នុងវិស័យនេះវិញទេ បើទោះបីជានៅថ្ងៃអនាគតមានតួអង្គប្រុសថ្មីដែលត្រូវចិត្តអ្នកស្រីក៏ដោយ។

យោងតាមសារព័ត៌មាន AFP  អ្នកស្រី Maori បានថ្លែងថា “នៅពេលដែលការងារកំពុងរីកចម្រើន អ្នកត្រូវខិតខំធ្វើវាឲ្យអស់ពីសមត្ថភាព។  ខ្ញុំមិនបានសោកស្តាយទេ ប៉ុន្តែការថតនេះវាពិជាពិបាកណាស់សម្រាប់ខ្ញុំ នៅពេលដែលតួអង្គប្រុសមិនមែនជាប្រភេទមនុស្សប្រុសដែលខ្ញុំចូលចិត្ត។  ខ្ញុំមិនដែលគិតអំពីប្រាក់ចំនូលពីការងារនេះទេ។  ពួកគេតែងតែហៅខ្ញុំឲ្យត្រលប់ទៅវិញ  ប៉ុន្តែខ្ញុំបានប្រាប់ទៅគេវិញថា ខ្ញុំសុំគិតមើលសិន”។

គួរបញ្ជាក់ថា ឧស្សាហកម្មភាពយន្តសិចនៅជប៉ុន អាចរកប្រាក់ចំនូលបានសរុបប្រមាណ ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ  ហើយភាពយន្តដែលសម្តែងដោយតួអង្គមនុស្សចាស់មានទីផ្សារដល់ទៅ ១ភាគ៤នៃទីផ្សារសរុប៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]