ការស្រាវជ្រាវផ្នែកចិត្តសាស្រ្តមួយថ្មីៗនេះ ក្នុងកម្មវិធី Edinburgh International Science Festival បានរកឃើញថា ស្ថានភាពទំនាក់ទំនងស្នេហាមានពាក់ព័ន្ធ និងមានឥទ្ធិពល លើការគេងរបស់គូស្នេហ៍។

អ្នកអាចសម្គាល់របៀបគេង នៅរាល់ពេលដែលអ្នក និងដៃគូគេងលក់ស្កប់ ថាតើគេងជារបៀបបែបណា រួចតាមដានការបកស្រាយ នូវទំនាក់ទំនងស្នេហាអ្នកដូចខាងក្រោមនេះ៖

១. គេងឱបគ្នា 

នេះជារបៀបគេង ដែលច្រើនកើតឡើងនៅពេល ដែលអ្នកទើបតែរៀបការថ្មីថ្មោង ឬទើបតែបែកគ្នាឆ្ងាយ អស់រយៈពេលយូរ។ ជាពិសេស គឺវាបង្ហាញពីការស្រលាញ់ ការថ្នាក់ថ្នម និងងប់ងល់នឹងគ្នាយ៉ាងខ្លាំងក្លា។

២. គេងបែរមុខដាក់គ្នា 

នេះជាឥរិយាបថគេង ដែលទូទៅបំផុត របស់គូស្នេហ៍ដែលមានចំណងរឹងមាំខ្លាំង ប៉ុន្តែពួកគេ ក៏នៅត្រូវការចំណាយពេលវេលាជាមួយគ្នាឲ្យបានច្រើនបន្តិច ព្រមទាំងមានទំនាក់ទំនងគ្នា ឲ្យកាន់តែជិតស្និទ្ធជាងមុនទៀត ទើបជាការប្រសើរ។

៣. គេងកើយស្មា 

នៅពេលដែលអ្នកនិងដៃគូគេងផ្ងារ ព្រមទាំងមានម្នាក់កើយស្មានោះ មានន័យថាអ្នកជាមនុស្ស ដែលមិនឯករាជ្យ ពឹងពាក់ដៃគូច្រើន។ គូស្នេហ៍ ដែលគេងបែបនេះមានការស្រលាញ់រឹងមាំណាស់ ប៉ុន្តែឧស្សាហ៍មានបញ្ហា ដោយសារម្នាក់ចូលចិត្តឲ្យម្នាក់ទៀត ស្របតាមខ្លួនជានិច្ចជាកាលពេក។

៤. គេងកើយដើមទ្រូង 

ការគេងបែបនេះ មិនខុសពីខាងលើប៉ុន្មានទេ គ្រាន់តែមានភាពជិតស្និទ្ធជាង។ ការគេងបែបនេះ បញ្ជាក់ថាអ្នកនិងដៃគូ មិនខ្លាចក្នុងការនិយាយពីអារម្មណ៍ក្នុងចិត្តជាមួយគ្នានឹងគ្នាឡើយ។ ជាពិសេស វាបញ្ជាក់ថា ខាងបុរសជាមនុស្សដែលមានភាពជាអ្នកដឹកនាំ និងគ្រប់គ្រងទំនាក់ទំនងស្នេហាបានល្អ។

៥. គេងបែរខ្នង ប៉ុន្តែគៀកគ្នា 

គូស្នេហ៍ដែលគេងបែបនេះ ភាគច្រើនមានភាពសប្បាយ និងរីករាយ ក្នុងទំនាក់ទំនងស្នេហារបស់ពួកគេណាស់ ជាពិសេសគឺគោរពគ្នារៀងខ្លួន។  មួយវិញទៀត ការគៀកខ្នងជិតគ្នានេះ ចង់បញ្ជាក់ថាអ្នកទាមទារឲ្យដៃគូមានវត្តមានគេង នៅទីនោះដែរ។

៦. គេងបែរខ្នង តែឆ្ងាយពីគ្នា 

ជួនកាលនៅពេលដែលទើបតែឈ្លោះគ្នារួចគូស្នេហ៍ទាំងឡាយ ប្រាកដជាគេងបែបនេះ ប៉ុន្តែជាក់ស្តែង វាអាចបង្ហាញថាអ្នកទាំងពីរ ជាមនុស្សដែលមានភាពឯករាជ្យ ពឹងពាក់លើខ្លួនឯងខ្ពស់ និងទាមទារពេលវេលាផ្ទាល់ខ្លួនច្រើន។

៧. គេងគ្រែមួយតែឯង 

ប្រសិនបើដៃគូអ្នក ចូលចិត្តគេងបែប គ្រែមួយតែឯងបែបនេះ គឺអាចបញ្ជាក់ថា គាត់ជាមនុស្សដែលលាក់អារម្មណ៍ ជាជាងបង្ហាញអារម្មណ៍ប្រាប់ទៅដៃគូ។ ជាពិសេស ច្រើនតែអាត្មានិយម ដូចទម្លាប់ ឬរបៀបគេងដូច្នោះដែរ។

៨. គេងរបៀបដូចជាស្លាបព្រា និងគៀកជាប់គ្នា 

ឥរិយាបថគេងបែបនេះ បង្ហាញពីទំនាក់ទំនងស្នេហា ដែលចុះសម្រុងគ្នា និងស្រលាញ់គ្នាយ៉ាងខ្លាំង។ ដៃគូដែលគេងឱបពីក្រោយ ជាធម្មតាជាអ្នកគ្រប់គ្រង និងការពារ រីឯដៃគូនៅខាងមុខ ចូលចិត្តឲ្យដៃគូម្ខាងទៀតការពារខ្លួន ជាជាងការពារខ្លួនឯង។

៩. គេងរបៀបដូចជាស្លាបព្រា តែឃ្លាតពីគ្នា 

គូស្វាមីភរិយា ដែលគេងបែបនេះ គឺគេជឿថា ពួកគេចេះផ្តល់ នូវសេរីភាពឲ្យគ្នាទៅវិញទៅមក។ ប៉ុន្តែជួនកាល វាក៏អាចបញ្ជាក់ពី ភាពអស់ចំណង់ស្នេហា (មិនចង់ឲ្យប៉ះ មិនចង់និយាយ) របស់ដៃគូម្ខាង ដែលបែរខ្នងដាក់ផងដែរ។

១០. គេងបែបណាក៏បាន ឲ្យតែប៉ះជើងគ្នា 

ដៃគូស្នេហា ដែលចូលចិត្តគេង បែបមិនសូវស្និទ្ធ ប៉ុន្តែឲ្យតែជើងប៉ះគ្នា ជាធម្មតា ជាគូស្នេហ៍ដែលមាន ភាពសុខដុមរមនាក្នុងរង្វង់គ្រួសារ និងទុកចិត្តគ្នាទៅវិញទៅមកខ្ពស់។ ជាពិសេស ពួកគេផ្តល់សេរីភាពឲ្យគ្នាទៅវិញទៅមក៕

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]