មនុស្សជុំវិញពិភពលោកយើងនេះ ភាគច្រើនពិតជាចូលចិត្តទទួលទានកាហ្វេណាស់ ពីព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងមានប្រយោជន៍ដល់សុខភាពច្រើនថែមទៀតផង។

ប៉ុន្តែ ទន្ទឹមនឹងនោះដែរ កាហ្វេ ក៏ជាឱសថទិព្វមួយប្រភេទ ដែលជួយដល់សម្រស់ឲ្យប្រែជាមានភាពស្រស់ស្អាត ទាំងសុខភាពសក់ និងសុខភាពស្បែកបាន យ៉ាងមានប្រសិទ្ធភាព សឹងមិនគួរឲ្យជឿ។

ចង់ដឹងថា កាហ្វេអាចជួយបានអ្វីខ្លះនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. សាច់ខ្លាញ់នៅតាមភ្លៅ និងសាច់ថ្ពាល់គូទ

• លាយកាកកាហ្វេ ឬកាហ្វេម៉ដ្ឋមិនទាន់ប្រើ ជាមួយនឹងអំបិល ក្នុងបរិមាណស្មើគ្នា រួចបន្តក់ប្រេងអូលីវចូល ២ ទៅ ៣ តំណក់

• យកល្បាយនេះទៅលាប ត្រង់បរិវេណស្បែក រួចម៉ាស្សាជារង្វង់ និងទាញស្បែកឡើងទៅលើ

• មួយសប្តាហ៍ អ្នកអាចអនុវត្ត ១ ទៅ ២ ដង ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 

២. សក់ជ្រុះ

• លាយកាហ្វេម៉ដ្ឋ ២ស្លាបព្រាបាយ ជាមួយនឹងប្រេងអូលីវក្តៅឧណ្ណៗ ប្រមាណជា ៨៨ មីលីលីត្រ

• បន្ទាប់មកយកវា មកចាក់ពីលើសក់សើម ពីលើក្បាលដល់ចុងសក់ រួចយកក្រដាសអាលុយមីញ៉ូមអាំងសាច់មករុំ ៣០ នាទី សឹមកក់សក់ ជាធម្មតា

• អ្នកអាចអនុវត្ត ១ ទៅ ២ ដង ក្នុងមួយសប្តាហ៍ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ 

៣. សាច់ហើម និងធ្លាក់ក្រោមភ្នែក

• លាយកាហ្វេម៉ដ្ឋ ឬកាហ្វេគ្រាប់ កន្លះស្លាបព្រាបាយ ជាមួយប្រេងដូង កន្លះស្លាបព្រាបាយ ម្រេចមួយចិប និងទឹក ២ទៅ ៣ ដំណក់

• បន្ទាប់មកយកវា ទៅលាបក្រោមបរិវេណភ្នែក ទុករហូតទាល់តែស្ងួត រួចលាងទឹកសម្អាតចេញ។ 

៤. បបូរមាត់ប្រេះ ឬស្ងួត

• លាយកាហ្វេម៉ដ្ឋ កន្លះស្លាបព្រាបាយ ជាមួយទឹកឃ្មុំកន្លះស្លាបព្រាបាយ

• បន្ទាប់មកយកវាទៅ ម៉ាស្សាត្រង់បបូរមាត់ ៣០ វិនាទី រួចយកសំឡីសើម មកជូតសម្អាតចេញជាការស្រេច។ 

៥. មុនក្បាលខ្មៅ

• លាយកាហ្វេម៉ដ្ឋ ២ ស្លាបព្រាបាយ ជាមួយទឹកដោះគោជូរខាប់ បរិមាណស្មើគ្នា

• បន្ទាប់មកយកវាមកលាបលើបរិវេណស្បែក រួចម៉ាស្សា ២ នាទី ព្រមទាំងទុកចោល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ណៗ

• មួយអាទិត្យ អ្នកអាចធ្វើតែម្តង ក៏អាចពិនិត្យឃើញពីភាពខុសប្លែកបានដែរ។ 

៦. ស្បែកមុខខ្លាញ់

• លាយម្សៅកាហ្វេម៉ដ្ឋ ជាមួយនឹងយ៉ាអួ ១ ស្លាបព្រាបាយ

• បន្ទាបើមកលាបឲ្យសព្វលើផ្ទៃមុខ និងម៉ាស្សា ១ ទៅ ២ នាទី សឹមលាងចេញជាមួយទឹកស្អាត 

៧. មុខស្លេកស្លាំង

• លាយកាហ្វេម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ គ្រីមជូរ (Sour cream) ១ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងស៊ុតឆៅ ១ គ្រាប់ចូលគ្នា និងកូរឲ្យសព្វ

• បន្ទាប់មក យកវាមកលាបពេញស្បែកមុខ រួចទុកវាចោល ១៥ នាទី សឹមលាងទឹកធម្មតាសម្អាតចេញ

• អ្នកអាចអនុវត្ត ១ ទៅ ២ ដង ក្នុងមួយអាទិត្យ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត៕ 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]