កោះម៉ាឌីវ៖ ភាគច្រើន តារាល្បីៗ មិនថាតារាអាស៊ី ឬតារាបរទេស តែងតែចូលចិត្ត ទៅលេងនៅកោះម៉ាឌីវ ព្រោះជាកោះមួយដែលមានទេសភាព និងវាលខ្សាច់ ស្រស់ស្អាត ដូចជាគំនូរ។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃនេះ គូស្នេហ៍តារា នាងKimberley និង លោកMark Prin ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងប្រទេសថៃ ក៏បានដើរកម្សាន្ត ទៅលេងកោះម៉ាឌីវ ដែលគិតទៅ ពួកគេ ឧស្សាហ៍ទៅលេងទីនោះខ្លាំងណាស់។ ប៉ុន្តែលើកនេះ ពួកគេមិនត្រឹមតែទៅលេងប៉ុណ្ណោះទេ គឺពួកគេ ទៅបំពេញការងារ ថតរូបគូបែប Fashion ក្នុងរដូវក្តៅនេះផងដែរ។ 

ចំពោះរូបថតមួយចំនួន ត្រូវបានទម្លាយហើយ តាមរយៈបណ្តាញសង្គមអ៊ីនស្តាក្រាម បានឲ្យឃើញថា ពួកគេ ពិតជាស្រលាញ់ និងផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំង។

មិនតែប៉ុណ្ណោះ ងាកមកមើល នាងKimberley វិញ បានលេងខ្លួន មួយអស់ដៃ ដោយស្លៀកនូវឈុតស៊ិចស៊ី មានទាំងពណ៌ស មានទាំងឈុតពណ៌ខ្មៅ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រ ភ្លឹកមើលសម្រស់ និងរូបរាងរបស់នាងមិនតិចទេ៕

ផ្អែមល្ហែម និងឧស្សាហ៍មានពេលវេលា នៅជាមួយគ្នាយ៉ាងនេះ អ្នកណាមិនច្រណែន ពីស្នេហារបស់ពួកគេនោះ៕

តោះមើលរូបថត របស់គូស្នេហ៍ដ៍សែនល្បីមួយគូ នេះទាំងអស់គ្នា៖

នាងKimberly និង Mark Prin ដើរកម្សាន្ត នៅម៉ាឌីវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]