បរទេស៖ សង្រា្គមពាក្យសម្ដីរវាងអ្នកប្រដាល់ពីររូប គឺ Conor McGregor នឹង Floyd Mayweather នៅតែបន្ដ ដោយលើកនេះ Conor McGregor បាននិយាយថា ខ្លួននឹងយកឈ្នះ Floyd Mayweather ដើម្បីយកទឹកប្រាក់ ១០០លានដុល្លារ ប្រសិនបើការប្រកួតរបស់គេ កើតឡើងមែននោះ។ 

ទោះយ៉ាងណា Conor McGregor កំពុងស្ថិតក្នុងកុងត្រារបស់ស្ថាប័នវ៉ៃក្នុងទ្រុង UFC ប៉ុន្ដែរូបគេពិតជាចង់ប្រកួតជាមួយ Floyd Mayweather ដែលជាអតីតម្ចាស់ខែ្សក្រវ៉ាត់ multi-weight world champion ក្នុងការប្រកួតជាលក្ខណៈប្រដាល់។

សរសេរក្នុងបណ្ដាយសង្គម Instagram, McGregor បាននិយាយថា៖ «តើលុយ ៧៥លាន អាចឲ្យក្រពះឯងមានអារម្មណ៍យ៉ាងណា? វាគឺ ១០០លាន មិនមែន ៧៥លានទេ បើសិនជាយើងព្រមវ៉ៃនោះ ហើយលុយទាំងនោះ មិនរួមបញ្ចូលនឹងលុយបណ្តាក់ទុនរកស៊ីរបស់យើងឡើយ»។

ភ្នាក់ងាររបស់ McGregor លោក Dana White បានបញ្ជាក់ថា រូបលោកនឹងត្រៀមពិភាក្សាជុំវិញការប្រកួតខាងលើ ហើយការប្រកួតមួយនេះអាចនឹងកើតឡើងនាពេលដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ផងដែរថា Floyd Mayweather បានចូលនិវត្ដន៍ពីអាជីពប្រដាល់ហើយ ប៉ុន្ដែដោយសារតែមានការឌឺដងពី Conor McGregor រូបគេក៏សម្រេចចាកចេញពីភាពចូលនិវត្ដន៍ ហើយបាននិយាយថា រូបគេនឹងវ៉ៃជាមួយ Conor McGregor នៅថៃ្ងណាមួយ៕ 

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]