ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីគេហទំព័រ NOCC បានឱ្យដឹងថា កម្មវិធីពិធីបុណ្យសមុទ្រឆ្នាំនេះ គឺ ចាប់ផ្ដើមធ្វើនៅខេត្តកែប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០១២ខាងមុខ ដោយមានការចូលរួម ពីប្រភេទកីឡាចំនួន៩វិញ្ញាសា ដែលគណៈកម្មាធិការ រៀបចំដាក់ឲ្យប្រកួត និងទស្សនា នាពេលនោះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា (NOCC) បានឱ្យដឹងថា “ព្រឹត្តិការណ៍ដែលធ្វើជារៀងរាល់ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០១១ បានធ្វើនៅខេត្តព្រះសីហនុ មានកីឡាចំនួន ៧ប្រភេទ ប៉ុណ្ណោះបានដាក់ឱ្យចូលរួមប្រកួត ហើយនៅឆ្នាំ២០១២នេះ គឺកើនដល់៩ប្រភេទកីឡា ខណៈយើងសង្ឃឹមថា នឹងមានភ្ញៀវទេសចរណ៍កាន់តែច្រើន ចូលមកទស្សនាទាំងជាតិ និងអន្ដជាតិ” ។

លោកបានបន្ថែមថា កីឡា៩ប្រភេទនោះមាន ទី១.ហែលទឹក (ចម្ងាយ ៣-៥ គីឡូម៉ែត្រ) ២.រត់ប្រណាំង (ចម្ងាយ ៥-១០គីឡូម៉ែត្រ) ៣.ប្រណាំងទូក ( ទូកក្តាម ទូកផ្កាចា ទូកកានូ-កាយ៉ាក និងទូកប្រពៃណី) ៤.កីឡាទ្រីយ៉ាត្លុង ឬDOUATHLON ៥.បាល់ទះ នៅលើឆ្នេរខ្សាច់ ៦.ប្រដាល់ក្បាច់គុនបុរាណខ្មែរ (៦គូ) ៧.ជិះម៉ូតូលើទឹក (Jetsky) ៨.Paragliding (មនុស្សជិះម៉ាស៊ីនហោះ) និងទី៩.កីឡារអិលលើក្តារ (Skaterstan) ជាមួយនឹងកីឡាករ-កីឡាការិនីជាង ៣០០នាក់ផងដែរ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រខាងលើនេះ មិនត្រឹមតែជាការរំលឹកដល់ ការជាប់ជា សមាជិកឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតលើលោក ប៉ុណ្ណោះទេ ថែមទាំងជាការទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកក្នុងប្រទេសយើង កាន់តែច្រើនឡើងៗ ក៏ដូចជាពង្រីកទេសចរណ៍កម្ពុជាកាន់ឱ្យ កាន់តែរីកចម្រើនផងដែរ ហើយជាពិសេសក៏មានការ អញ្ជើញចូលរួមពីប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីនោះផងដែរ ៕

DAP-News

DAP-News

កីឡា Jetski

DAP-News

កីឡា Paragliding

DAP-News

ទូកកានូ

DAP-News

ផ្នែកមួយនៃកីឡា Triathlon

DAP-News

កីឡា Skateirstan

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]