ភ្នំពេញ៖ ធ្លាប់ត្រូវគេតេទូរសព្ទ័មកបន្លាចឲ្យភ័យរន្ធត់ហើយស្លុងអារម្មណ៏ជឿថាវាជារឿងពិតដែរឬទេ ? បន្ទាប់មកទើបដឹងថារឿងទាំងនោះគ្រាន់តែជា Prank ដែលជាការបោកបញ្ឆោតដ៏អាក្រក់មួយដែលធ្វើឱ្យមានវិប្បដិសារីរហូតមានការសងសឹក? "Don`t Hang Up" ជាភាពយន្តរន្ធត់ បែបចិត្តវិទ្យា ដែលសួរសំណួរថា តើជ្រុលប៉ុណ្ណាទើបគេហៅថាជ្រុល? នៅពេលយុវជន 2នាក់ចំណាយពេលយប់ ទូរស័ព្ទបោកប្រាស់ ហើយបង្ហោះលទ្ធផលបោកប្រាស់នោះតាមអនឡាញ ដើម្បីបំបាក់ចិត្តជនរងគ្រោះ។

ពួកគេទាំង 2 ដឹងភ្លាមៗថា ខ្លួនប្រែជាគោលដៅរបស់មនុស្សមិនស្គាល់ ដែលចង់សងសឹក ហើយប្រែល្បែងនោះ មកប្រឆាំងនឹងពួកគេវិញ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាដដែល។ គេទាំង2 ធ្វើបាបគេឯងដោយលាក់អត្តសញ្ញាណ ហើយអ្នកទូរស័ព្ទមកដ៏អាថ៌កំបាំងបាននាំជីវិតពួកគេ ទៅជាសុបិនអាក្រក់ ធ្វើឱ្យពួកគេទាំងពីរ ប្រឆាំងគ្នាទៅមក ហើយបង្ខំឱ្យពួកគេជ្រើសរើសថា ចង់ឱ្យខ្លួនឯង ឬចង់ឱ្យអ្នកជាទីស្រឡាញ់ខ្លួននៅរស់។ ខ្សែភាពយន្តនេះមិនអនុញ្ញាតឱ្យអ្នកដែលមានអាយុក្រោម១៨ឆ្នាំចូលទស្សនាឡើយ ព្រោះតែមានឈុតឆាកស្រៀវសាច់ព្រមទាំងស្លន់ស្លោរជាច្រើនឈុតដែលធ្វើឱ្យមានអារម្មណ៏រន្ធត់ព្រឺព្រួច។ ចង់ដឹងថាមានឈុតឆាកសាហាវបែបណានោះកុំភ្លេចរង់ចាំទស្សនារឿង កុំបិទទូរសព្ទ័ ឬ Don’t Hang Up កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ!

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]