អាហារមួយចំនួន ដែលអ្នកទទួលទាន សឹងតែជារៀងរាល់ថ្ងៃ មានលាក់អាថ៌កំបាំងជាច្រើន ប្រហែលជាអ្នកមិនធ្លាប់បានដឹងពីមុនមកទេ។

ចង់ដឹងថា គួរឲ្យភ្ញាក់ផ្អើល និងចម្លែកប៉ុណ្ណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. ម្ទេស ៖ ពណ៌របស់ម្ទេស មិនបញ្ជាក់ពីកម្រិតហឹរ របស់វាទេ។ ជាក់ស្តែងទំហំរបស់វាទៅវិញទេ ដែលបញ្ជាក់ពីកម្រិតហឹររបស់ម្ទេស គឺកាន់តែតូចកាន់តែហឹរ។ 

២. ផ្លែប័រ ៖ ត្រឹមតែមួយនាទី ជ័ររបស់វា អាចប្រែសាច់ផ្លែប័រឡើងជាំបាន។

មួយវិញទៀត អ្នកមិនត្រូវឲ្យចំណីបក្សី ជាផ្លែប័រនេះទេ ពីព្រោះ វាអាចបណ្តាលឲ្យពួកវាពុលបាន។

៣. នំ Oreo ៖ រាងធរណីមាត្រ នៅលើតួនំ Oreo គឺជាស្លាកសញ្ញាក្រុមហ៊ុនផលិតនំនោះ ឈ្មោះ Nabisco ។ ប៉ុន្តែ អតិថិជនភាគច្រើន គិតថាវាជាស្លឹករុក្ខជាតិឈ្មោះ Clover ទៅវិញ។

៤. ចេក ៖ ស្តាប់ទៅប្រហែលជាមិនទំនងប៉ុន្មានទេ ប៉ុន្តែមូស វាពិតជាចូលចិត្ត ទៅខាំអ្នកដែលទើបតែ ញ៉ាំផ្លែចេកហើយណាស់។

៥. ទឹកបរិសុទ្ធ ៖ រសជាតិរបស់ទឹកបរិសុទ្ធ គឺខុសគ្នាទាំងអស់។

៦. ពណ៌អាហារ ៖ ពណ៌របស់ម្ហូបអាហារ អាចជួយឲ្យកុមារមានសមត្ថភាពផ្ចង់អារម្មណ៍ខ្ពស់បាន ជាពិសេស គឺអាហារពណ៌ក្រហម និងពណ៌លឿង។

៧. កាហ្វេ ៖ ផ្លែរបស់កាហ្វេ មិនមែនជាផ្លែគ្រាប់ធម្មតាទេ ជាក់ស្តែង ផ្លែរបស់កាហ្វេ ជាផ្លែប៊ឺរី។

៨. តែ ៖ អ្នកមិនគួរផឹកតែ ដែលឆុងទុកចោលឡើងត្រជាក់នោះទេ ពីព្រោះវាអាច ធ្វើឲ្យរលាកផ្ទៃក្រពះ។ ជាពិសេស ជនជាតិជប៉ុន ចាត់ទុកដូចជាថ្នាំពុលយ៉ាងអ៊ីចឹង។

៩. ទឹកឃ្មុំ ៖ ទឹកឃ្មុំ ត្រូវបានគេចាត់ទុកថា មានជីវិតអមតៈ ពីព្រោះទោះបីជាទឹកឃ្មុំចំណាស់ជាងគេ រកឃើញតាំងពីឆ្នាំ ១៩២២ ក៏នៅតែអាចបរិភោគបាន។

១០. ស៊ុត ៖ ប្រសិនបើស៊ុត ប្រែជាអណ្តែតលើផ្ទៃទឹក មានន័យថា ស៊ុតនោះមិនអាចទទួលទានបានទេ ដោយសារតែឧស្ម័ន កកកុញក្នុងស៊ុតច្រើនពេក ឬអាចនិយាយបានថា ស៊ុតនោះទុកយូរហើយទើបបានជាវាអណ្តែត។

១១. ចំណុចក្រហមត្រង់ស៊ុត ៖ ចំណុចឈាម មានក្នុងស៊ុត អាចបណ្តាលមកពី ដាច់ទ្រនាប់សរសៃឈាម នៅអំឡុងពេលបង្កបង្កើតស៊ុត។ ហេតុផល គឺបណ្តាលមកពីមេមាន់ ឬមេទានោះ មានសុខភាពមិនល្អ។

១២. សូកូឡា ៖ ប្រសិនបើអ្នកទទួលទាន សូកូឡាខ្មៅ មុនញ៉ាំអាហារ វាអាចជួយឲ្យ គ្លុយកូសបំពេញក្នុងឈាម ដែលអាចជួយការពារ មិនឲ្យអ្នកបរិភោគអាហារច្រើនជ្រុលបាន (ការពារមិនឲ្យឡើងទម្ងន់)។

១៣. អាថ៌កំបាំងដ៏ធំបំផុតរបស់ម្ហូបអាហារ គឺពួកវាមានរសជាតិឆ្ងាញ់បំផុត ឲ្យតែទទួលទានពេលយប់!

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]