ភ្នំពេញៈបុរសម្នាក់ត្រូវបាន គេប្រទះឃើញដេកសម្លប់ ស្តូកស្តឹងនៅក្នុងដីឡូត៍ ខាងក្រោយប៉ុស្តិ៍គោលដៅ  ២៤ម៉ោង វ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ ក្នុងនោះនគរបាលសន្និដ្ឋានថា ត្រូវថ្នាំសណ្តំ គេពីកន្លែងផ្សេងយក មកទម្លាក់ចោល មិនដឹងតាំងពីពេលណា យកម៉ូតូ និងចញ្ចៀន ទៅបាត់ ។ ហេតុការណ៍នេះត្រូវបានគេ ប្រទះឃើញកាលពីវេលាម៉ោង២០ និង៥០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០១២។

បើយោងតាមសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឿន សិត្យា ភេទប្រុសអាយុ ២៦ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុបស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុក កំណើត ស្រុកកងមាស ខេត្តកំពង់ចាម និងមានប្រពន្ធនៅខេត្តកំពត។ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពុំចាំស្លាកលេខនោះទេ និងមានចិញ្ជៀនមួយវង្សជាប់ខ្លួនផងដែរ។

ប្រភពព័ត៌មានពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុមានកម្មក កម្មការិនីដើរឆ្លងកាត់តាមនោះក៏ប្រទះ ឃើញ ជនរងគ្រោះដេកសន្លប់បាត់ស្មារតីម្នាក់ឯង រួចក៏រាយការណ៍ប្រាប់នគរបាលនៅក្បែរនោះឲ្យមកមើល នគរ បាលចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញមានស្លាកស្នាមចិញ្ជៀននិងមួកសុវត្ថិភាពនៅក្បែរជនរងគ្រោះ ហើយ នៅក្នុងហោប៉ៅមានទូរស័ព្ទមួយគ្រឿងក៏សន្និដ្ឋានថា ប្រហែលជាត្រូវថ្នាំរបស់គេពីកន្លែងណានោះទេ យកមកទំលាក់ចោល។ លោកបានបន្តថា បើតាមប្រពន្ធរបស់ជនរងគ្រោះប្រាប់តាមទូរស័ព្ទវិញ ជនរងគ្រោះ ជាអ្នករត់ម៉ូតូឌុប ដែលជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ សេរីឆ្នាំ២០០៤ និងចិញ្ជៀនមួយវង្សនៅ ជាប់នឹងខ្លួន ផងដែរ។ ក្រោយមកក្រុមគ្រួសារមកដឹកយកទៅសម្រាកព្យាបាលនៅគ្លីនិករ៉ានីទួលគោក៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]