នារីអូតែសជនជាតិចិនម្នាក់ ត្រូវបានគេបញ្ឈប់ពីការងារ បន្ទាប់ពីនាងបានថតរូប មិត្តរួមការងារដាក់តាំងពិព័រណ៍ជាសាធារណះ និងឈ្នះពានរង្វាន់។

នារីម្នាក់នោះមានឈ្មោះ Wang Lin ដែលកើតក្នុងឆ្នាំ 1973 ។ ជួបជាមួយនាង Wang Lin បានបញ្ជាក់ប្រាប់សារព័ត៍មានបរទេសថា នាងធ្លាប់ធ្វើជា នារីអូតែសឲ្យក្រុមហ៊ុន Hainan Airline ក្នុងឆ្នាំ 1992 តែក្រោយមកនាងក៏បាន ឈប់ពីការងារហើយទៅរៀន បន្តខាងផ្នែក កាមេរ៉ាវិញ។ ក្នុងឆ្នាំ 2005 នាងបានចូលប្រឡូកសារជាថ្មីជាមួយការងារ ជាអូតេស ឲ្យក្រុមហ៊ុន Okay Airline ហើយក្នុងអំឡុងពេលនោះ នាងក៏បានថតយកនូវរូបភាពពិតៗ ដែលបង្ហាញពីសកម្មភាព តុបតែងមុខ ការជជែគគ្នា សក្មភាពគេង ជាដើមរបស់នារី អូតែសជាមិត្តរួមការងារដូចគ្នាក្នុងពេលទំនេរ យកទៅដាក់តាំងពិព័រណ៍ ព្រមទាំងឈ្នះពានរង្វាន់រូបថតស្អាតទៀតផង។ ប៉ុន្តែអ្វីដែលភ្ងាក់ផ្អើលនោះគឺ រូបថតដែលនាងបានដាក់តាំងនោះ ត្រូវបានគេយកទៅ ផ្សព្វផ្សាយក្នុងប្រព័ន្ធ internet ដែលធ្វើអោយនាងត្រូវបានបញ្ឈប់ពីការងារ ដោយជាប់ចោទទៅលើបទបរិហារកេរ្តិ៍ ។

ដូចនេះ សូមប្រិយមិត្តប្រយ័ត្នជាមួយនឹងការបង្ហោះ នូវរូបថតនានា តាម internet ដើម្បីជៀសវាងមានរឿងដល់ខ្លួន។

នាង Wang Lin

សកម្មភាពនារីអូតេសពេលទំនេរ

SKT

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]