ភ្នំពេញ៖ ក្រុមហ៊ុន Express Food Group Co., Ltd. (EFG) គឺជាប្រតិបត្តិករភោជនីយដ្ឋាននាំមុខមួយនៅអាស៊ីអាគ្នេយ៍ និងជាប្រតិបត្តិករ ខ្សែសង្វាក់ផលិតចំណីអាហារដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា នឹងរៀបចំបើកដាក់ឲ្យដំណើរការនូវភោជនីយដ្ឋាន “បាប៊ី ឃ្យូ ផ្លាហ្សា” (Bar.B.Q Plaza) ដ៏មានប្រជាប្រិយបំផុតចំនួន ១០សាខានៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ២០២២ ខាងមុខនេះ។

ភោជនីយដ្ឋានមួយក្នុងចំណោម១០សាខា នឹងបើកសម្ភោធ នៅក្នុងផ្សារទំនើបអ៊ីអនក្នុងក្រុងភ្នំពេញនា ខែមិថុនា ហើយសាខាមួយទៀត ក៏នឹងត្រូវបើកនៅទីប្រជុំជនមួយទៀត ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅចុងឆ្នាំនេះដែរ។

លោក Kevin Whitcraft នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន EFG បានមានប្រសាសន៍ថា៖ EFG មានបំណងពង្រីកនូវកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនតាមរយៈការដាក់ឲ្យដំណើរការនូវភោជនីយដ្ឋានសាច់អាំង ដែលកំពុងពេញនិយមបំផុតនៅក្នុងវិស័យភោជនីយដ្ឋាន ដែលចម្អិនអាហារដោយខ្លួនឯងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបានមានប្រសាសន៍ថា៖ “បាប៊ីឃ្យូផ្លាហ្សាបានទទួលជោគជ័យ យ៉ាងធំធេងនៅក្នុងប្រទេសថៃ និង បរទេសហើយវានឹងធ្វើឲ្យអតិថិជន កម្ពុជាទទួលបាននូវបទពិសោធន៍លើអាហារ បែបបាប៊ីឃ្យូដ៏ល្អបំផុតតាមរយៈប្រព័ន្ធចម្អិន ដ៏មានប្រសិទ្ធិភាពខ្ពស់។ ហើយ បាប៊ីឃ្យូផ្លាហ្សា គឺជាប្រ៊ែន (ស្លាកយីហោរ) ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់ទេសចរកម្ពុជា ទៅកាន់ប្រទេសថៃ។ យុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនគឺផ្តល់នូវផលិតផល និងសេវាដែលមានលក្ខណៈស្តង់ដារនៅក្នុងប្រទេសថៃដល់អតិថិជនកម្ពុជា។ ដើម្បីសម្រេចនូវគោលបំណងនេះ នឹងមានការប្រតិបត្តិតាមយ៉ាងយកចិត្តទុកដាក់នូវ សៀវភៅណែនាំរបស់ក្រុមហ៊ុន រួមជាមួយការបណ្តុះបណ្តាលដល់បុគ្គលិកនៅកន្លែងធ្វើការ និងមានការចុះធ្វើអធិការកិច្ចទៅលើគុណភាពដោយក្រុមអធិការកិច្ចចំណីអាហារ របស់ក្រុមហ៊ុន Food Passion Co.,Ltd ។ រាល់គ្រឿងផ្សំទាំងឡាយនឹងត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់ពីទីស្នាក់ការកណ្ដាលនៃម្ហូបអាហារ (central kitchen) របស់ក្រុមហ៊ុន Food Passion Co.,Ltd នៅក្នុងប្រទសថៃ។ បាប៊ីឃ្យូផ្លាហ្សា នឹងមានវត្តមាននៅទីតាំងសំខាន់ៗដែលជាបេះដូងនៃទីក្រុងរបស់ប្រទេសកម្ពុជា ហើយនឹងមានការជួយគាំទ្រតាមរយៈការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដ៏មានប្រសិទ្ធិភាពតាមរយៈយុទ្ធសាស្ត្រ “យើងស្រឡាញ់បាប៊ីឃ្យូផ្លាហ្សាប្រ៊ែន”

លោក Kevin Whitcraft ក៏មានប្រសាសន៍បន្ថែមថា៖ “ដំបូងយើងគ្រោងរៀបថវិកាជាង ១៥០លានបាត ដើម្បីបើកដំណើរការ ភោជនីយដ្ឋានបាប៊ីឃ្យូផ្លាហ្សាយ៉ាងហោចណាស់ ១០សាខាចាប់ពីឆ្នាំនេះរហូតដល់ឆ្នាំ ២០២២។ ឆ្នាំនេះ យើងមានផែនការបើកហាងចំនួន២នៅចំបេះដូងនៃរាជធានីភ្នំពេញ៖ ហាងទី១ជាគម្រោងដ៏ធំនៅក្នុងផ្សារទំនើបអ៊ីអន និងទី ២បើកនៅក្នុងខណ្ឌទួលគោក”។

យោងតាមកិច្ចសន្យាអភិវឌ្ឍន៍ក្រុមហ៊ុន EFG ជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការធ្វើឲ្យស្លាកយីហោរបាប៊ីឃ្យូផ្លាហ្សារីកលូតលាស់នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន EFG កំពុងបើកប្រ៊េន(ស្លាកយីហោ)អន្តរជាតិជាង ៥០សាខានៅក្នុងវិស័យឧស្សាហកម្មចំនីអាហារ និងភេសជ្ជៈ។

យោងតាមសេចក្ដីថ្លែងការណ៍របស់លោក Kevin Whitcraft ក្នុងឆ្នាំ ២០១៦នេះ វិស័យ ភោជនីយដ្ឋាននៅក្នុងប្រទេសកម្ពុជាមានទឹកប្រាក់់ប្រហែល ៤០០លានដុល្លាសហរដ្ឋអាមេរិកដោយមានភោជនីយដ្ឋានចំនួន ២.០០០ ទៅ ២.៥០០ ភោជនីយដ្ឋានបានចុះបញ្ជីត្រឹមត្រូវ។ សម្រាប់តែនៅទីក្រុងភ្នំពេញ មានភោជនីយដ្ឋានប្រហែល ១.០០០ ភោជនីយដ្ឋាន។ ការរីកចម្រើននូវវិស័យនេះគឺដោយសារមានក្រុមគ្រួសារ និងក្មេងជំទង់កាន់តែច្រើនឡើងៗបានចេញទៅបរិភោគនៅខាងក្រៅជាញឹកញាប់ ដោយម្នាក់ៗចំណាយប្រហែល ៥ដុល្លារសហរដ្ឋអាមេរិកសម្រាប់អាហារថ្ងៃត្រង់ និង ១០ដុល្លារសហរដ្ឋអាមេរិកសម្រាប់អាហារពេលល្ងាយ ហើយពួកគេចេញទៅបរិភោគបែបនេះបីបួនដងក្នុងមួយខែ។

នេះគឺជាកិច្ចសន្យាបើកសាខាលើកទីមួយដែលបានផ្តល់ដល់ក្រុមហ៊ុន EFG ដោយក្រុមហ៊ុន Food Passion Co., Ltd ដែលជាប្រតិបត្តិករភោជនីយដ្ឋានដែលមានប្រ៊ែនដ៏ល្បីឈ្មោះដូចជា “បាប៊ីឃ្យូផ្លាហ្សា (Bar.B. Q Plaza)” “Joom Zap Hut” និង “Hot-Star” ជាដើម។ បន្ទាប់ពីបានស្វែងរកដៃគូដែលអាចធ្វើឲ្យអាជីវកម្មភោជនីយដ្ឋាននេះមានកំណើនប្រកបដោយនិរន្តរភាព និងបន្ទាប់ពីបានបង្កើតនូវប្រព័ន្ធគាំទ្រនានារួចមក ក្រុមហ៊ុន Food Passion Co.,Ltd នឹងធ្វើឲ្យប្រ៊ែន Bar.B.Q Plaza របស់ខ្លួនឲ្យក្លាយទៅជាប្រ៊ែនប្រចាំតំបន់មួយនៅក្នុងឆ្នាំ ២០២០។

អ្នកស្រី Chataya Supanpong ប្រធានទំនាក់ទំនងរបស់ក្រុមហ៊ុន Food Passion Co.,Ltd បានមានប្រសាសន៍ថា៖ ”ក្រុមហ៊ុនរបស់អ្នកស្រីបានបើកធ្វើអាជីវកម្មក្នុងវិស័យភោជនីយដ្ឋាននេះមានយ៉ាងហោចណាស់ ៣០ភោជនីយដ្ឋាននៅ អាស៊ីអាគ្នេយ៍ជាពិសេសនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយមានទឹកប្រាក់សរុបចំនួន ៦០០លានបាតនៅឆ្នាំ ២០២០”។

អ្នកស្រី Chataya មានប្រសាសន៍បន្ថែមទៀតថា៖ “យើងមានទំនុកចិត្តថា EFG អាចធានាបាននូវភាពជោគជ័យ នៅក្នុងការបង្កើតប្រ៊ែន Bar.B.Q Plaza នៅក្នុងប្រទេសកម្ពុជា។ EFG មានជំនាញ និងមានការយល់ដឹងនៅក្នុងវិស័យភោជនីយដ្ឋាន និងលទ្ធភាពក្នុងការពង្រីកសាខា។ ក្រុមហ៊ុននេះអាចរក្សាបាននូវស្តង់ដាររបស់ក្រុមហ៊ុន។ សំខាន់ជាងនេះ EFG គឺជាអ្នកជំនាញផ្នែកទីផ្សារដោយមានការយល់ដឹងយ៉ាងច្រើនអំពីទីផ្សារនៃប្រទេសកម្ពុជា”។

Bar.B.Q Plaza គឺជាភោជនីយដ្ឋានបាប៊ីឃ្យូដ៏មានប្រជាប្រិយបំផុតមួយនៅក្នុងប្រទេសថៃដោយមានសាខាជាង ១៣០សាខានៅទូទាំងប្រទេសថៃ និង បរទេស។ មកដល់ពេលនេះ មានភោជនីយដ្ឋានចំនួន ១៩ភោជនីយដ្ឋាន Bar.B.Q Plaza ត្រូវបានបើកទ្វារបម្រើអតិថិជន ក្នុងនោះមានភោជនីយដ្ឋានចំនួន ១៧ត្រូវបានបើកដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី និង ២ទៀតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្រុមហ៊ុនមានគម្រោងបង្កើនចំនួនសាខានៅឯបរទេសឲ្យបាន ២៣សាខាបន្ថែមទៀតនៅចុងឆ្នាំ ២០១៧នេះដោយ ១៨សាខានៅប្រទេសម៉ាឡេស៊ី ៣នៅប្រទេសឥណ្ឌូនេស៊ី និង ២នៅក្នុងប្រទេសកម្ពុជា៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]