សៀមរាប៖ រឿងហេតុ គួរឲ្យតក់ស្លុតយ៉ាងខ្លាំង កាលពីវេលាម៉ោង១ រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែ មេសា ឆ្នាំ ២០១៧ ដែលមាននារីវ័យក្មេង រូបស្រស់ម្នាក់ ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ នៅតំបន់ផាប់ស្ទ្រីតសៀមរាប។

ដំណឹងនេះ បានធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយជាពិសេស គេក៏ត្រូវបានដឹងថា ជនរងគ្រោះ ឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ ជាប្អូនស្រីបង្កើត របស់តារាម៉ូដែល និងតារាសម្តែងស្រី មុន្នីនាថ ផងដែរ។

រហូតមកទល់ពេលនេះ នៅក្នុងគណនីហ្វេសប៊ុក របស់ តារាស្រី មុន្នីនាថ មិនទាន់ បង្ហោះ និងបង្ហាញរឿងហេតុ ឲ្យកាន់តែច្បាស់ ប្រាប់មហាជននៅឡើយទេ ប្រហែលកំពុងតែធ្វើចិត្ត មិនទាន់បាន ព្រោះទើបតែបាត់បង់ប្អូនស្រីជាទីស្រលាញ់ ក្នុងមួយពព្រិចភ្នែកយ៉ាងដូច្នេះ។

គួររំលឹកផងដែរ នារីវ័យក្មេង ដែលបាត់បង់ជីវិត គឺជាកូនស្រីពៅ ក្នុងចំណោមគ្រួសារ  នេះបើតាមការរៀបរាប់ ក្នុងសាររបស់អ្នកម្តាយនាង

យ៉ាងណាមិញ ខ្មែរឡូត ក៏ចូលរួម សោកស្តាយ និងរំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ជនរងគ្រោះ ដែលត្រូវ បាត់បង់សមាជិកគ្រួសារ ក្នុងពេលដ៏ខ្លី ៕

ប្អូនស្រី​ លី មុនីរដ្ឋានី បានបាត់បង់ជីវិត ដោយត្រូវចរន្តអគ្គីសនីឆក់
តារាម៉ូដែល និងតារាសម្តែង មុន្នីនាថ បងស្រីបង្កើត របស់ជនរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]