UPDATE៖ ប្រភពព័ត៌មានមួយឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ។ ចុចអានបន្ថែម៖ ដឹងកាន់តែច្បាស់ហើយ នារីវ័យក្មេង ដែលស្លាប់នៅផាប់ស្ទ្រីតសៀមរាប ជាប្អូនស្រីបង្កើត របស់តារាម្នាក់!

ខាងក្រោមអត្ថបទចាស់

សៀមរាប៖ នៅវេលាម៉ោងប្រមាណ ១រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំនុចទីតាំងផាប់ស្ទ្រីត ដោយសារនារីវ័យក្មេងម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់។

អ្នកលេងបណ្តាញសង្គមជាច្រើន បានធ្វើការចែករំលែកព័ត៌មាននេះយ៉ាងឆាប់រហ័ស ដោយភាពតក់ស្លុតនិងអាណិតអាសូរបំផុត។

ប្រភពព័ត៌មានជំហានដំបូង ពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ មន្នី រត្ឋនី ភេទស្រី អាយុ១៨ឆ្នាំ។ ក្រោយកើតហេតុនារីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែជាអកុសលនាងបានបាត់បង់ជីវិតបាត់ទៅហើយ។ សាក្សីនៅមន្ទីរពេទ្យបានឲ្យដឹងថា ពិតជាមាននារីវ័យក្មេងម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ពិតមែន ហើយបើតាមការឲ្យដឹង គឺកើតហេតុនៅត្រង់ចំនុចផាប់ស្ទ្រីតតែម្តង ដែលជាទីតាំងមានការបាញ់ទឹកលេងកម្សាន្ត ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងមូលហេតុច្បាស់លាស់ ដែលបណ្តាលឲ្យកើតមានការឆក់ស្លាប់នេះនៅឡើយទេ។

បើសិនជានរណាម្នាក់ជាសាច់ញាតិ ឬស្គាល់នារីរងគ្រោះ និងដឹងច្បាស់ពីមូលហេតុនៃការស្លាប់ ឬរឿងរ៉ាវពិតរបស់នារីរងគ្រោះ សូមទាក់ទងមកកាន់ខ្មែរឡូត លេខទូរស័ព្ទ ០៩៣ ៨៦៨ ៧២៣ ដើម្បីឲ្យប្រិយមិត្តអ្នកអាន អាចជ្រាបច្បាស់ពីហេតុការណ៍មួយនេះ។ សូមអរគុណ!

ព័ត៌មានបន្ថែមខ្មែរឡូតនឹងផ្សាយជូនប្រិយមិត្តនៅពេលបន្ទាប់៕

UPDATE៖ ប្រភពព័ត៌មានមួយឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ។

ចុចអានបន្ថែម៖ ដឹងកាន់តែច្បាស់ហើយ នារីវ័យក្មេង ដែលស្លាប់នៅផាប់ស្ទ្រីតសៀមរាប ជាប្អូនស្រីបង្កើត របស់តារាម្នាក់!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]