ប៊ែលហ្សិក៖ អ្នកស្រី អ៊ុក ស្រីមុំ ប្រកួតលើវិញ្ញាសា ០១នាក់-០១នាក់ ទទួលបានមេដាយមាស ដោយឈ្នះប្រទេស Tunesia។

លោក ញ៉ែន បូរ៉ា និងកញ្ញា ស្រ៊ាង សុរ៉ាឃីម ប្រកួតលើវិញ្ញាសា ០២នាក់-០២នាក់ (បុរសចម្រុះនារី) ទទួលបានមេដាយប្រាក់ដោយចាញ់ប្រទេស Tunesia។

ប្រតិភូកីឡា ប៉េតង់ នឹងវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅម៉ោង ៣រសៀលថ្ងៃទី ១៨ មេសា ឆ្នាំ ២០១៧។ សូមរំលឹកថា អ្នកស្រី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក២លើកជាប់ៗគ្នា លើវិញ្ញាសាវាយយកពិន្ទុក៏សុទ្ធតែបានដណ្តើមយកពីប្រទេស Tunesia ដែរ គឺក្នុងឆ្នាំ ២០១៣ និងឆ្នាំ ២០១៥។

គិតមកត្រឹមថ្ងៃនេះ កម្ពុជាទទួលបានមេដាយមាសពិភពលោក៤ ហើយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]