ភ្នំពេញ៖ កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ បច្ចុប្បន្ននេះ យើងសង្កេតឃើញថា បទចម្រៀងរបស់លោក គឺកំពុងតែទទួលបានការពេញនិយមខ្លាំងមែនទែន ដែលជាពិសេសនោះ គឺក្បាច់រាំគឺកំពុងតែទាក់ទាញចិត្តប្រិយមិត្ត ត្រៀមរាំសម្រាប់ថ្ងៃចូលឆ្នាំខាងមុខនេះតែម្តង ដោយមានដូចជាបទ«រាំអ៊ីចេះ» «រាំកូរណាស់ចែ»ជាដើម។

ជាការពិតណាស់ ហើយក្នុងឱកាសថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិនេះផងដែរ បើទោះបីជាលោក ព្រាប សុវត្ថិ មិនបានទៅលេងស្រុកកំណើត ជួបជុំបងប្អូន នៅស្រុកដូចគេក៏ពិតមែន ប៉ុន្តែលោកក៏សប្បាយចិត្ត ដែលលោកបានអបអរជាមួយនឹងមនុស្សដែលលោកស្រលាញ់ផងដែរ។

លើសពីនេះ លោកក៏បានរំលេចសារជូនពរទៅកាន់អ្នកគាំទ្ររបស់លោក ឲ្យជួបតែ សេចក្តីសុខសេចក្តីចម្រើន សម្រាប់ឆ្នាំថ្មីនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ