បាត់ដំបង៖ កាលពីម្សិលមិញនេះ នៅក្នុងហ្វេសប៊ុករបស់តារាសម្តែងស្រី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង កញ្ញា ដួង ម៉ានិច បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញអំពីសកម្មភាព ថតបទចម្រៀងថ្មីរបស់នាង ជាមួយនឹងតារាចម្រៀងនៅក្នុងផលិតកម្មថោន លោក ម៉ៅ ហាជី។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ កញ្ញា ដួង ម៉ានិច បានលេងខ្លួនស៊ិចស៊ីបញ្ចេញសាច់ទ្រូង និងបញ្ចេញសាច់ភ្លៅមួយទំហឹង នៅក្នុងឈុតសម្លៀកបំពាក់ខើចខ្លី គឺអាវដៃតូច និងខោខ្លីត្រឹមភ្លៅ។

គួរឱ្យដឹងផងដែរថា មួយរយៈពេលចុងក្រោយនេះ អតីតតួឯកស្រីក្នុងរឿង«ហង្សបាក់ស្លាប» កញ្ញា ដួង ម៉ានិច បានទទួលជោគជ័យយ៉ាងខ្លាំងនៅលើវិថីសិល្បៈ ទាំងការងារសម្តែងខ្សែភាពយន្ត និងថតចម្រៀងកាយវិការ នៅតាមផលិតកម្មល្បីៗ នៅក្នុងស្រុកផងដែរ៕

ទស្សនារូបភាពរបស់កញ្ញា ដួង ម៉ានិច ថតបទថ្មីជាមួយលោក ម៉ៅ ហាជី នៅខេត្តបាត់ដំបង ដូចខាងក្រោមនេះ៖ 

តារាសម្តែងស្រី ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច