បន្ទាយមានជ័យ ៖ ពិធីបុណ្យបូជាសព នៅក្នុងទីប៉ាឆាមួយ បានបង្កឱ្យមានការភ្ញាក់ ផ្អើល ដល់មនុស្សម្នាស្ទើររត់ជាន់ជើងគ្នា ហើយ ក៏មានមនុស្សរងរបួសផងដែរ ដោយសារតែ ឡប៉ាឆាផ្ទុះ មានសំឡេងស្ទើរតែដូចគ្រាប់ មីនផ្ទុះ កក្រើកផងដែរ ដែលឧប្បត្ដិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤៥ នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១២ ម្សិលមិញ នេះ ដែលមានទីតាំងនៅក្នុងប៉ាឆាវត្ដព្រៃគុប ស្ថិតក្នុងភូមិព្រៃគុប សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។

ឧប្បត្ដិហេតុផ្ទុះឡ ខណៈកំពុងបូជាសព ខាងលើនេះ លទ្ធផលចុងក្រោយត្រូវបានគេ ធ្វើការសន្និដ្ឋានថា ដោយសារតែយកប្រេង សាំង ទៅចាក់ចូលក្នុងឡ ដែលភ្លើងកំពុង ឆេះ មានចំនួនច្រើនពេក ទើបធ្វើឱ្យចំហេះ ឆាបឆេះឡើងខ្លាំង បណ្ដាលឱ្យផ្ទុះតែម្ដងទៅ ដោយវាមិនមែនបណ្ដាលមកពីឧប្បត្ដិហេតុ ផ្សេងៗ ឬក៏ដូចជារឿងអបិយជំនឿអ្វី នោះ ឡើយ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ដោយសារ មានអ្នកភូមិទទួលមរណភាព សាច់ញាតិ និងពុទ្ធបរិស័ទ នាំគ្នាធ្វើបុណ្យបូជាសព ។ លុះនៅវេលាម៉ោង២ ខណៈដង្ហែសពទៅ ដាក់នៅក្នុងប៉ាឆា ហើយអាចារ្យផ្លុក ក៏បាន ចាប់ផ្ដើមរៀបចំបូជាទៅតាមប្រពៃណី ។ ខណៈនោះ ដោយសារតែអាចារ្យដាក់អុស និង ចាក់ប្រេងតិចពេក ទើបពេលដុតភ្លើង បូជាឆេះមិនបានល្អ ហើយពេលឃើញដូច្នេះ អាចារ្យផ្លុក ក៏បានប្រាប់ទៅកូនសិស្សម្នាក់ ឱ្យយកប្រេងសាំងទៅចាក់បន្ថែម ហើយក៏ មានអ្នកខ្លះស្រែកប្រាប់ ឱ្យបោះទាំងប៊ីដុង ចូលទៅនោះ ក្មេងប្រុសដែលកាន់ប៊ីដុងសាំង ក៏ដើរចូលទៅបើកទ្វារឡ បោះប៊ីដុងសាំង ចូល ហើយបិទទ្វារទៅវិញយ៉ាងប្រញាប់ ស្រាប់តែសំឡេងផ្ទុះកក្រើកឡើងតែម្ដង ធ្វើ ឱ្យរងើកនិងអណ្ដាតភ្លើងខ្ទាតចេញ បាចសាច មករលាកអ្នកដែលឈរ នៅក្បែរៗនោះ រួម ទាំងអាចារ្យផ្លុកផងដែរ ដែលព័ត៌មានចុង ក្រោយ បានឱ្យដឹងថា នៅក្នុងឧប្បត្ដិហេតុផ្ទុះ ឡបូជាសពនេះ បណ្ដាលឱ្យមនុស្ស៥នាក់ របួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យនិង៤នាក់ផ្សេងទៀត រងរបួស ស្រាល តែបន្ដិចបន្ដួចប៉ុណ្ណោះ។ អ្នករងរបួសធ្ងន់ ទាំង៥នាក់រួមមាន ទី១-ឈ្មោះឆើត តុង ភេទប្រុស អាយុ១៦ឆ្នាំ,២-ឈ្មោះសូ រុន ភេទប្រុស អាយុ១៦ឆ្នាំ,៣-ឈ្មោះរុន ភ្រ័ក ភេទប្រុស អាយុ១៦ឆ្នាំ,៤-ឈ្មោះសាន ធាន ភេទប្រុស អាយុ២៥ឆ្នាំ និងទី៥ឈ្មោះសេង ដាំ ភេទប្រុស អាយុ៥៧ឆ្នាំ ជាអាចារ្យភ្លុក។

ពាក់ព័ន្ធទៅនឹងឧប្បត្ដិហេតុខាងលើ ក្រោយកើតហេតុនាំឱ្យកើតមានពាក្យចចាមអារ៉ាម ទៅលើរឿងអបិយជំនឿ អូមអាម ថាសពជាមនុស្សមានបារមី មហិទ្ធឫទ្ធិខ្លាំង ពូកែ ហើយអ្នកខ្លះថាសពមុនស្លាប់ ជាមនុស្ស មានគ្រូហ្មកាន់ថែមទៀតផង ទើបពេលស្លាប់ យកទៅបូជា បញ្ចេញមហិទ្ធឫទ្ធិ ផ្ទុះបែប នេះ។ ប៉ុន្ដែផ្ទុយពីពាក្យចចាមអារ៉ាម តាម បែបអបិយជំនឿខាងលើ មន្ដ្រីសមត្ថកិច្ច ដែលចុះទៅពិនិត្យកន្លែងកើតហេតុ បានអះ អាងថា ករណីផ្ទុះឡខណៈ កំពុងបូជាសពនេះ ដោយសារតែយកប្រេងសាំង ទៅចាក់ចូល ហើយបិទជិត ទើបធ្វើឱ្យកំដៅឆេះឡើងគ្មាន កន្លែង ភាយចេញ បណ្ដាលឱ្យផ្ទុះបែបនេះតែ ម្ដងទៅ ដោយគ្មានរឿងអ្វីផ្សេងក្រៅពីនេះ នោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយៈ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]