កាលពីថ្ងៃសៅរ៍ មុននេះ ព្រឹត្តការណ៍តន្ត្រីដ៏អស្ចារ្យ Eragold Concert 2017 បានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេក្រុង តាខ្មៅ ។ វត្តមានលោក ព្រាប សុវត្ថិ ជាមួយបទថ្មីពេញនិយម ធ្វើឲ្យទស្សនិកជនរំភើបជក់ចិត្ត ហើយរឹតតែភ្ញាក់ផ្អើលថែមទៀតនោះ គឺការបង្ហាញខ្លួនយ៉ាង Surprise របស់កញ្ញា ពេជ្រ សោភា ក្នុងបទ រាំកូរ និងបទជាបន្តបន្ទាប់ទៀត ដែលបានធ្វើឲ្យមានការអបអរ យ៉ាងកងរំពង ពីទស្សនិកជនដែលចូលរួមផ្ទាល់យ៉ាងច្រើនកុះករ ។ ក្នុងព្រឹត្តការណ៍តន្រ្តីដ៏ធំនេះ បានប្រជុំដោយវត្តមាន កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ព្រាប សុវត្ថិ កញ្ញា ឳក សុគ្ធកញ្ញា កញ្ញា ពេជ្រ សោភា លោក G ដេវីដ កញ្ញា ឈិន ម៉ានិច លោក នី រតនា និង តារាវ័យក្មេងគួរជាទីចាប់អារម្មណ៍ លោក Step ។

តារាចម្រៀងទាំងអស់បានសម្តែងនូវចំណាប់អារម្មណ៍ និងការថ្លែងអំណរគុណ ដល់វត្តមានគាំទ្រដ៏ច្រើនកុះករ គួរឲ្យរំភើបសម្រាប់ព្រឹត្តការណ៍តន្ត្រី Eragold Concert 2017 ព្រមទាំងជូនពរដល់បងប្អូនខ្មែរទាំងអស់ ទទួលបាននូវ ភាពរីករាយ សុភមង្គល ក្នុងឳកាសជួបជុំនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់ឆាប់ៗនេះ ។

អ្នកទស្សនាផ្ទាល់ក៏បានរីករាយជាមួយការប្រគុំតន្ត្រី និងរសជាតិ ដ៏ស្រស់ថ្លារបស់ ទឹកសណ្តែកធម្មជាតិ Eragold និងរឹតតែរំភើបមួយរង្វាន់ភ្លាមៗ រួមជាមួយការឈ្នះរង្វាន់ធំ ម៉ូតូ Honda Dream 2017 1 គ្រឿង ទូរទស្សន៍ LED 32 អ៊ីញ 5 គ្រឿង និងរង្វាន់ជាច្រើនទៀត ។ លោកអ្នកអាចទស្សនាកម្មវីធីផ្សាយផ្ទាល់ និងទទួលព័ត៌មានបន្ថែម តាមរយៈទំព័រហ្វេសប៊ុក Eragold Sigapore ។

ព្រឹត្តការណ៍តន្ត្រី Eragold Concert និងបន្តវត្តមាននៅតាមបណ្តាខេត្ត ក្រុង នានានៅទូទាំង ព្រះជាណាចក្រក្នុងពេលឆាប់ៗខាងមុខនេះ ។

កម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះនាំមកជូនដោយ ទឹកសណ្តែកធម្មជាតិ Eragold កាហ្វេ Goldroast ទឹកដោះគោ Gold Cupp អាហារបំប៉ន Calsome ភេសជ្ជៈប៉ូវកម្លាំង Zeus និងប្រេងឆា OREY ។ រាល់ផលិតផលទាំងអស់នាំមកជូនផ្តាច់មុខដោយ Soon Soon Group។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]