បរទេស៖ ភាពស្រស់ស្អាត ពិតជាចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប មិនថាបុរស ឬនារី នោះទេ។ ជាពិសេសនារីៗ «ការតុបតែងមុខ ឬដែលយើងហៅថា Make up» គឺពិតជាសំខាន់ខ្លាំងណាស់ មិនអាចខ្វះបានឡើយ។ 

អ្វីដែលពិសេសជាងនេះទៅទៀតនោះ នារីៗគឺនៅពេលដែលត្រូវចេញទៅជួបគូស្នេហ៍ គឺកាន់តែមិនអាច ប្រហែសបានថែមទៀត ចំពោះរឿងការតុបតែងមុខនេះ។

អាចនិយាយបានថា អ្នកខ្លះទៀត ទម្រាំតែចេញផុតពីមុខកញ្ចក់នោះ គឺបានចំណាយពេលមិនតិចម៉ោងនោះទេ នៅក្នុងការសម្រិតសម្រាំងភាពស្រស់ស្អាតរបស់ខ្លួន។

កន្លងមកមានមនុស្សប្រុសច្រើននាក់មកហើយ ដែលធ្លាប់បានចាញ់បោកឥទ្ធិពលនៃការ Make up របស់មនុស្សស្រី ដែលភាគច្រើនបានមកពីការតុបតែងបន្ថែមតែប៉ុណ្ណោះ ពិសេសគឺការឃើញសម្រស់ នៅតាមបណ្តាញទំនាក់ទំនងសង្គម ដោយមិនទាន់បានជួបរូបពិតរបស់ម្ចាស់ខ្លួន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តាមរយៈគណនីអ៊ីនស្តារក្រាមមួយ ដែលមានឈ្មោះថា Goar avetisyan ដែលមានអ្នកចូលទៅ Follow ជាង៣លាននាក់ បានបង្ហាញពីរូបភាពមុន និងក្រោយការ Make up របស់នារីៗជាច្រើននាក់ថា ពិតជាមានភាពស្រស់ស្អាតយ៉ាងខ្លាំង ពេលបានផាត់តុបតែងមុខរួច ប៉ុន្តែបើបានឃើញមុខមាត់ពិតរបស់ពួកនាងមុនធ្វើការ Make up វិញបានដឹងថាអស់និយាយ៕

តោះទៅមើលរូបភាព ខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]