ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស និង ជីដេវីត បានចាប់ដៃគ្នា ច្រៀងក្នុងកម្មវិធីប្រចាំសប្តាហ៍មួយ ក្នុងប៉ុស្តិ៍ហង្សមាស ដោយក្នុងនោះ ពួកគេបានលើកយកបទ«រកគីឡូធុងបាស» និង «បានបងធ្វើប្តីស្រីរស់ស្រួល»។

បើនិយាយបរិយាកាសវិញ គឺពិតជាមានភាពសប្បាយរីករាយ បន្ថែមពីនេះក្រោយពេលច្រៀងចប់ភ្លាម ទស្សនិកជនដែលទស្សនានៅទីនោះ ស្រែកយ៉ាងខ្លាំង ដោយសារតែកញ្ញា ទេព បូព្រឹក្ស បានទាញលោក ជីដេវីត ទៅអោប ព្រមទាំងនិយាយបែបកំប្លែងថា «កុំឲ្យរាល់ដងជីដេវីតយកចំណេញពេក ឥលូវយកចំណេញវិញ»។

ប៉ុន្តែនៅនាទីចុងក្រោយ ស្រាប់តែមានគេគប់ដបទឹក ទៅលើឆាក នៅពេលទេព បូព្រឹក្ស កំពុងតែថ្លែងអំណរគុណ ទៅកាន់ទស្សនិកជន ហើយនៅក្នុងពេលនោះ នាងក៏មិនបានបង្ហាញ អារម្មណ៍ខឹងសម្បារនោះដែរ គឺនៅតែញញឹមជានិច្ច នៅមុខកញ្ចក់ទូរទស្សន៍ ដែលចំណុចនេះ បានធ្វើឲ្យអ្នកគាំទ្រ មានការសរសើរលើនាងខ្លាំងមែនទែន៕

ដូចនេះ ចង់ដឹងថាយ៉ាងណានោះទស្សនាវីដេអូទាំងអស់គ្នា៖

នៅត្រង់នាទី ទី ៩:៥៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស