ព្រះសីហនុៈ ក្រុមចោរមួយក្រុមបានធ្វើសកម្មភាព បាញ់អាជីវករលក់មាស និងប្តូរប្រាក់ នៅផ្សារលើ ខេត្តព្រះ សីហនុ បណ្តាលឲ្យរងរបួសធ្ងន់ ហើយប្លន់យកលុយ និងគ្រឿងអលង្ការអស់មួយចំនួនធំ គេចខ្លួនបាត់ដោយ សុវត្ថិភាពនារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១២នេះ។

ពាក់ព័ន្ធនឹងករណីនេះ លោកស្នងការរងខេត្តព្រះសីហនុ ទទួលបន្ទុកព្រហ្មទណ្ឌ កុល ផល្លី បានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ពិតជាមានករណីបាញ់ប្លន់អាជីវករលក់មាស និងប្តូរប្រាក់មែន ហើយ កម្លាំងរបស់កំពុងតាមប្រមាញ់ក្រុមចោរទាំងអស់នោះ។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងផងដែរថា អាជីវករដែលរងគ្រោះខាងលើនេះ ត្រូវក្រុមចោរបាញ់ឲ្យរងរបួសធ្ងន់៕

ដោយ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]