ថៃ៖ ការថតរូបស្អាតៗ គឺជាចំណង់ចំណូលចិត្តរបស់មនុស្សភាគច្រើន ជាពិសេសគឺនៅពេលដែលខ្លួនបានតុបតែងយ៉ាងស្រស់ស្អាត ចេញទៅតាមកម្មវិធីតូចធំនានា និងនៅទីកន្លែងស្អាតៗ ដែលមានទេសភាពស្រស់ត្រកាល។

ជាងនេះទៅទៀត មនុស្សយើងម្នាក់ៗតែងតែប្រាថ្នា ចង់ថតរូបខ្លួនឯងទុកជាអនុស្សាវរីយ៍នៅកន្លែងដែលខ្លួនបានទៅដល់។

បើនិយាយពីតារាៗល្បីៗវិញ ពេលថតម្តងៗ តែងតែមានការតុបតែង និងមានភ្លើងបំភ្លឺជាជំនួយ ព្រមទាំងមានការរចនាបន្ថែមយ៉ាងល្អ ដែលនាំឱ្យរូបភាពរបស់ពួកគេចេញមកមាន ភាពស្រស់ស្អាត មានលក្ខណៈទាក់ទាញ។

ប៉ុន្តែងាកមកមើលតារាស្រីល្បីរបស់ថៃប៉ុន្មានដួងនេះវិញ សូម្បីតែនៅតាមចិញ្ចើមផ្លូវ ក៏ពួកនាងអាចថតរូបជាមួយនឹងស្ទាយស្អាតៗបានដែរ និងមើលទៅមានភាពថ្លៃថ្នូរ ស៊ីវិល័យ តាមបែបជាតារាល្បី៕

តោះចង់ដឹងពួកនាងមានស្ទាយថតរូប នៅលើចិញ្ចើមផ្លូវយ៉ាងណាខ្លះនោះ ទៅតាមដាមដានទាំងអស់គ្នា៖

១) ស្ទាយឈរថតផ្អែកបង្គោលភ្លើងរបស់ YaYa Urassayas
២) ស្ទាយឈររង់ចាំលើចិញ្ចើមផ្លូវពី Margie
៣) ស្ទាយថតបែបភ្លេចខ្លួននៅជិតហាងកាហ្វេរបស់ Wunsen
៤) ស្ទាយបង្ហាញម៉ូតនៅកណ្តាលផ្លូវរបស់តារាស្រីស៊ិចស៊ី Aum Lukkana
៥) ស្ទាយថតបែបស៊ិចស៊ីរបៀបជាអ្នកប្រណាំងឡានពី Janie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]