ចង់ដឹង ពីក្បាច់ខ្មោចលងថ្មីទេ? បើសិនជាទស្សនិកជន មានគម្រោងទៅមើលរឿង “From A House On Willow Street” កុំភ្លេចតាមដានឈុតខ្មោចលងមួយ ដែលថ្មី គួរឲ្យស្រៀវឆ្អឹងខ្នង បះសក់ ហើយ ជាពិសេសរឿងនេះខ្លាចខ្លាំង មិនចាញ់ខ្សែភាពយន្ត Evil Dead និងស្ទើរតែថប់ខ្យល់ មិនចាញ់ខ្សែភាពយន្ត កុំដកដង្ហើម ឬ Don’t Breathe ពីផលិតកម្ម Sony Pictures ដែលធ្លាប់ចាក់បញ្ចាំងពីមុនមកទេ។ រឿង “From A House On Willow Street” និយាយពីស្រីវ័យក្មេងម្នាក់ ត្រូវបានចាប់ជម្រិត តែក្រោយមក ក្រុមចាប់ជម្រិតទាំងនោះដឹងថា តាមពិតពួកគេជាអ្នករងគ្រោះទៅវិញ ព្រោះនារីដែលពួកគេកំពុងចាប់ មានអ្វីមួយដែលអាថ៌កំបាំងនៅក្នុងខ្លួន។

បើយាយពីខ្មោចវិញ គឺមើលទៅ មិនត្រឹមតែខ្លាចទេ គឺញញើតថែមទៀតផង ចំពោះសាច់រឿង ទីកន្លែងថត តួអង្គ និងបច្ចេកទេសថតវិញ មិនចាញ់រឿងខ្មោចល្បីៗ ដែលទស្សនិកជនធ្លាប់មើលនោះទេ លើសពីនេះ ប្រហែលជាខ្លាចជាងផងក៏ថាបាន។ តោះ! មកទទួលបទពិសោធន៍ញាក់សាច់ តាមរយៈភាពយន្ត “From A House On Willow Street” ដែលកំពុងចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ តែគួរអោយសោកស្តាយអ្នកអាយុក្រោម ១៨ ឆ្នាំមិនតម្រូវអោយចូលទស្សនានោះទេព្រោះតែមានឈុតឆាកគួរ អោយព្រឺសម្បុរសខ្លាំងនិងញញើតណាស់។ 

ទស្សនា Trailer នៅខាងក្រោម៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]