បុរសម្នាក់កើតមកមិនមានដៃ បានក្លាយទៅជាជាងគំនូរដ៏ល្បីល្បាញទូរទាំងពិភពលោក ដោយប្រើមាត់ និងជើងរបស់គាត់ ក្នុងការគូរ។

លោក Tom Yeldell អាយុ៥០ឆ្នាំដែលមានជំងឺម្យ៉ាងឈ្មោះ Thalidomide ដែលធ្វើអោយដៃគាត់ពិការ។ ប៉ុន្តែគាត់មិនបានអស់សង្ឃឹមនោះទេ គាត់បានប្រាប់ខ្លួនឯងថា គាត់នឹងរស់នៅអោយដូចមនុស្សដទៃទៀត។ គាត់បានគូរគំនូរចំនួន ៥០០ដែលប្រើដោយ មាត់ អណ្ដាត ធ្មេញ និងជើងរបស់គាត់ជាមួយនឹងជក់គំនូរផ្សេងៗ។ គាត់ក៏បាននិយាយទៀតថា គំនូររបស់គាត់គ្រាន់អ្វីអស្ចារ្យនោះទេ គឺគ្រាន់តែចង់ បង្ហាញពីភាពជំនះឧបសគ្គក្នុងជីវិតរបស់គាត់។ គាត់បានបន្តថា បើដៃមិនអាចប្រើបាន គឺមាត់ និងជើងជាវត្ថុដែលល្អបំផុតសំរាប់ប្រើប្រាស់។

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]