វាជារឿងសំខាន់ណាស់ ក្នុងការអង្គុយយ៉ាងណាឲ្យបានត្រឹមត្រូវ នៅពេលដែលអ្នកធ្វើការអង្គុយសម្លឹងកុំព្យូទ័រ រាប់ម៉ោងក្នុងមួយថ្ងៃៗ។ ប្រសិនបើអ្នកអង្គុយ មិនបានត្រឹមត្រូវតាមក្បួនខ្នាតទេនោះ អ្នកអាចមានជួបប្រទះបញ្ហា ឈឺក ឈឺចង្កេះ ពិបាកផ្តោតអារម្មណ៍ ព្រមទាំងឈឺក្បាលថែមទៀត។

ខាងក្រោមនេះ គឺជាគន្លឹះក្នុងការអង្គុយធ្វើការ ឲ្យបានត្រឹមត្រូវ ៖ 

១. លៃលកកម្ពស់កៅអី ឲ្យស៊ីទៅនឹងតុការងាររបស់អ្នក (កុំខ្ពស់ពេក ឬទាបពេកឲ្យសោះ)

២. ត្រូវធានាថា ស្មារបស់អ្នក មានភាពធូរស្រាល មិនប្រឹង ឬមានសម្ពាធឲ្យសោះ

៣. បាតជើង ត្រូវតែដាក់ដល់ដី ឲ្យស្មើ

៤. ត្រូវធានាថា កៅអីអង្គុយ អាចផ្អែកខ្នងរបស់អ្នកបានត្រង់ល្អ

៥. តម្រូវចំអេក្រង់កុំព្យូទ័រឲ្យខ្ពស់ ដល់ភ្នែក

៦. រក្សាចង្ការ និងស្មា ឲ្យមានភាពធូរស្រាល (មិនប្រឹង)

៧. ដាក់ដៃ លើក្តារវាយ (Keyboard) លើតុ ឬដាក់ឲ្យស្មើនឹងដៃកៅអីក៏បាន

៨. កដៃ ត្រូវតែត្រង់នៅពេលវាយអក្សរ (Typing)

៩. អ្នកត្រូវតែងើប ធ្វើចលនា ពត់ដៃពត់ជើង រយៈពេល ៥ នាទី នៅរៀងរាល់មួយម៉ោងម្តង៕ 

ប្រភព៖ Interesting Facts

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

រឿងរ៉ាវ ៧យ៉ាង ដែលមិត្តប្រុសរបស់អ្នក ចង់ប្រាប់អ្នក តែមិនហ៊ានហារមាត់និយាយ

ជាក់ស្តែង មនុស្សប្រុស ក៏មានរឿងរ៉ាវសម្ងាត់ផ្ទាល់ខ្លួន មិនចង់ចែករំលែកជាមួយអ្នកដទៃ ដូចមនុស្សស្រីដែរ។ អត្ថបទមួយនេះ នឹងមិនធ្វើឲ្យអ្នកខកបំណងទេ ប្រសិនបើអ្នកចង់ដឹងពីមនុស្សប្រុស ឬមិត្តប្រុស របស់អ្នកកាន់តែច្បាស់ជាងនេះ។

ចង់ដឹងថាមានអ្វីខ្លះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម ៖

១. បុរសក៏ចេះមានអារម្មណ៍ភ័យខ្លាចដែរ ៖ ដូចជាមនុស្សស្រី ដែលភ័យខ្លាច សូម្បីតែរឿងតូចតាច ដូចជាខ្លាចភាពងងឹត ឬវិបត្តិលុយកាក់ជាដើម។ ប៉ុន្តែពួកគេនៅតែមិនបង្ហាញអារម្មណ៍ទាំងនោះចេញមកទេ ដោយខ្លាចបាត់បង់ភាពរឹងមាំ និងក្លាហានជាបុរស។

២. បុរសក៏ចេះយំដែរ ៖ នារីៗយើងត្រូវតែដឹងថា វាជារឿងពិត ដែលមនុស្សប្រុសក៏ចេះយំដែរ ប៉ុន្តែគ្រាន់តែមិនបង្ហាញជាសាធារណៈ ដោយសារតែសង្គមវាយតម្លៃថា ពួកគេជាមនុស្សទន់ជ្រាយ មិនសក្តិសមជាបុរស។

៣. បុរសក៏មានអារម្មណ៍មិនពេញចិត្តរូបរាងខ្លួនឯងដែរ ៖ ការពិតមនុស្សប្រុស ក៏មិនមានការពេញចិត្ត ជាមួយនឹងបរិវេណរាងកាយណាមួយ ដូចនារីៗយើងដែរ ដូចជាមិនស្អាត មិនមានសាច់ដុំ មាឌមិនធំជាដើម -ល-។ ហេតុនេះ ក្នុងនាមជាមិត្តស្រី អ្នកត្រូវតែចេះលើកតម្កើង និងសរសើរ ដៃគូថាជាមនុស្សប្រុស ដែលសង្ហារបំផុតក្នុងកែវភ្នែក ទើបជាការប្រសើរ។

៤. បុរសក៏ចង់ដឹងថាអ្នកខ្វល់ខ្វាយគេ ដល់កម្រិតណាដែរ ៖ ក្នុងនាមជាមិត្តប្រុស ពួកគេតែងតែខ្វល់ខ្វាយ និងចាត់ទុកអ្នកជាមនុស្សដ៏សំខាន់ម្នាក់។ ហេតុនេះ ពួកគេក៏ចង់ឲ្យអ្នក ទុកពួកគេជាមនុស្សពិសេសដូចគ្នាដែរ។

៥. បុរសក៏ចេះបារម្ភថាតើ ពួកគេអាចផ្តល់នូវអ្វីដែលអ្នកចង់បានគ្រប់គ្រាន់ឬក៏អត់ដែរ ៖ នៅពេលដែលទាក់ទងគ្នា បុរសៗតែងតែមានការព្រួយបារម្ភ ជាពិសេស ក្នុងករណីដែលពួកគេមិនសូវជាធូរធារ ពីព្រោះពួកគេខ្លាច មិនអាចផ្តល់នូវអ្វីដែលមិត្តស្រីចង់បានគ្រប់គ្រាន់។

៦. បុរសក៏ចង់បានការឱបពីមិត្តស្រីដែរ ៖ ជាការពិតណាស់បុរស ក៏ទាមទារការចាប់អារម្មណ៍ ជាពិសេស ការឱបពីអ្នក ដូចដែលអ្នកចង់បានពីគេដែរ គ្រាន់តែមិនហ៊ាននិយាយចេញមកប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញមិត្តប្រុស មិនសប្បាយចិត្ត និងចង់ឲ្យពួកគេមានភាពកក់ក្តៅ រួមទាំងធូរស្បើយពីទុក្ខកង្វល់នោះ ការថ្នាក់ថ្នម និងការឱបដ៏សាមញ្ញ គឺអាចដោះស្រាយបញ្ហាបានខ្លះដែរ។

៧. បុរសក៏ចេះប្រច័ណ្ឌដូចនារីៗដែរ ៖ អារម្មណ៍ប្រច័ណ្ឌ មិនមែនជាអារម្មណ៍ល្អប៉ុន្មាននោះទេ ប៉ុន្តែជាក់ស្តែងវាជារឿងល្អ ក្នុងទំនាក់ទំនងស្នេហា ព្រោះវាមានន័យថា ដៃគូរបស់អ្នក ខ្វល់ខ្វាយនិងស្រលាញ់អ្នកខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ កុំបណ្តាលឲ្យការប្រច័ណ្ឌមានច្រើនលើសលប់ឲ្យសោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]