ភ្នំពេញ៖ ពិធីរៀបការរបស់ តារាម៉ូដែល និងតារាសម្តែងស្រី រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ត្រូវបានបញ្ចប់ដោយភាពអធិកអធមយ៉ាងខ្លាំង កាលពីថ្ងៃទី២៤ ខែ មីនា កន្លងទៅនេះ។

ប៉ុន្តែប្រិយមិត្តប្រហែលជាមិនបានឃើញ នូវទិដ្ឋភាពទាំងស្រុង នៅក្នុងពិធីរៀបការរបស់នាងនោះទេ ថាពិតជា ប្លែក និងអស្ចារ្យប៉ុណ្ណា។

កាលពីយប់មិញនេះ ទំព័រហ្វេសប៊ុក Le Wedding បានបង្ហោះពី សកម្មភាព Pre Wedding ខ្លះៗ និង ទិដ្ឋភាពទាំងមូល នៅក្នុងថ្ងៃរៀបការរបស់ស្រីលាភ ដែលប្រកបទៅដោយ ភាពសប្បាយរីករាយយ៉ាងខ្លាំង។

អ្វីដែលចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីកាត់នំ គេសង្កេតឃើញថា ស្រីលាភ បានបង្ហូរទឹកភ្នែក នៅមុខភ្ញៀវជាច្រើននាក់ ដោយសារតែក្តុកក្តួលចិត្ត ទៅតាមបទចម្រៀង ដែលកញ្ញា អេដា បានឡើងច្រៀងបកស្រាយ។ មិនតែប៉ុណ្ណោះ ស្វាមីរបស់នាង ក៏បានជូតទឹកភ្នែករបស់នាងចេញ ដែលបង្ហាញឲ្យឃើញថា ពួកគេពិតជាស្រលាញ់ និង ផ្អែមល្ហែមដាក់គ្នាខ្លាំងណាស់។

វីដេអូមួយនោះដែរ ក៏ត្រូវបានគេនាំគ្នា ចុចLike និងចូលមើល រាប់ពាន់ដងផងដែរ ហើយថែមទាំងមានអ្នកខ្លះ បាននិយាយថា ចង់មានពិធីរៀបការ ពោរពេញទៅដោយក្តីស្រលាញ់ និងផ្អែមល្ហែម ដូចជា តារាស្រី រ៉ូ ចាន់ដារ៉ា ខ្លាំងណាស់៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

ទិដ្ឋភាពខ្លះៗ នៅក្នុងពិធីរៀបការស្រីលាភ

តារាសម្តែងស្រី រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានចូលរោងការហើយជាមួយនឹងបុរសវ័យសង្ហាម្នាក់ ដែលពិធីទាំងមូលបានប្រព្រឹត្ដទៅ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ផ្ទាល់តែម្តង។

សម្រាប់កម្មវិធីពេលព្រឹក គេសង្កេតឃើញថា មានតារាសម្តែង តារាម៉ូដែល ដែលជាមិត្តភក្តិរបស់ស្រីលាភ បានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការស្លៀក នូវសម្លៀកបំពាក់ បុរាណខ្មែរយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។ អ្វីដែលពិសេសជាងនោះ គឺអ្នកកំដរ នៅក្នុងមង្គលការរបស់តារាស្រីរូបនេះ សុទ្ធសឹងជា តារាល្បីៗវ័យក្មេង ដែលមានរួមមាន កញ្ញា ស៊ីន យូប៊ិន កញ្ញា ឆុំ វត្តី និងកញ្ញា ពុធ ស្រីខួចផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៅក្នុងកម្មវិធីពេលល្ងាច ដែលមានមិត្ដសិល្បៈចូលរួមយ៉ាងកុះករ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]