ភ្នំពេញ៖ ក៏ដូចជាប្រិយមិត្ដបានជ្រាបមកហើយថា កាលពីម្សិលមិញនេះត្រូវនឹងថ្ងៃទី ២៤ មីនា តារាសម្តែងស្រី រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានចូលរោងការហើយជាមួយនឹងបុរសវ័យសង្ហាម្នាក់ ដែលពិធីទាំងមូលបានប្រព្រឹត្ដទៅ នៅឯមជ្ឈមណ្ឌលកោះពេជ្រ ផ្ទាល់តែម្តង។

សម្រាប់កម្មវិធីពេលព្រឹក គេសង្កេតឃើញថា មានតារាសម្តែង តារាម៉ូដែល ដែលជាមិត្តភក្តិរបស់ស្រីលាភ បានចូលរួមយ៉ាងច្រើនកុះករ ជាមួយនឹងការស្លៀក នូវសម្លៀកបំពាក់ បុរាណខ្មែរយ៉ាងស្រស់ស្អាតគ្រប់ៗគ្នា។ អ្វីដែលពិសេសជាងនោះ គឺអ្នកកំដរ នៅក្នុងមង្គលការរបស់តារាស្រីរូបនេះ សុទ្ធសឹងជា តារាល្បីៗវ័យក្មេង ដែលមានរួមមាន កញ្ញា ស៊ីន យូប៊ិន កញ្ញា ឆុំ វត្តី និងកញ្ញា ពុធ ស្រីខួចផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៅក្នុងកម្មវិធីពេលល្ងាច ដែលមានមិត្ដសិល្បៈចូលរួមយ៉ាងកុះករ៖

ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត៖

រឿង ស្វែង សុជាតា លក់​ថ្នាំ​ផ្ដាច់​គ្រឿង​ញៀន ត្រូវ​បាន​ក្រសួង​សុខា​ភិ​បាល ចេញ​ប្រតិ​កម្ម និង​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍ ភាសាខ្មែរ ដែលដាក់ចំណងជើងថា «ស្វែង សុជាតា លក់ថ្នាំផ្តាច់គ្រឿងញៀន ផ្សំដោយប្តីក្មេងជាគ្រូឱសថ» ដែលមានប្រសិទ្ធភាពខ្លាំង មិនត្រឹមតែអាចផ្តាច់គ្រឿងញៀននោះទេ ថែមទាំងមានប្រសិទ្ធភាពច្រើនមុខទៀត។

ចំពោះករណីនេះ ក្រសួងសុខាភិបាល បានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថា ការផ្សព្វផ្សាយនេះ មិនមានមូលដ្ឋានបច្ចេកទេស វិទ្យាសាស្ត្រច្បាស់លាស់ ក្នុងការបញ្ជាក់ពីស័ក្តិសិទ្ធិភាព ដែលអាចផ្តាច់គ្រឿងញៀននោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំ ហើយខ្វះការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នៃគ្រឿងញៀន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋ ទាំងអស់មេត្តាជ្រាបថា ប្រសិទ្ធភាពនៃការព្យាបាលអ្នកញៀនគ្រឿងញៀន វាអាស្រ័យលើការអប់រំ ការប្តេជ្ញាចិត្តថែទាំរបស់អាណាព្យាបាល ដល់អ្នកញៀនគ្រឿងញៀន និងការឧបត្ថម្ភពីសហគមន៍ ហើយសូមអំពាវនាវ ឲ្យប្រជាពលរដ្ឋគ្រប់រូបកុំជឿតាមការឃោសនាបំផ្លើសខុសពីការពិត អំពីប្រសិទ្ធភាពនៃឱសថផ្តាច់គ្រឿងញៀននេះ និងសូមឲ្យប្រជាពលរដ្ឋ ចូលរួមសហការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល»។

លើសពីនេះទៀតនោះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ខ្លួននឹងចាត់ឲ្យនាយកដ្ឋានជំនាញ ចុះទំនាក់ទំនងផ្ទាល់ជាមួយអ្នកនាង ស្វែង សុជាតា ដើម្បីស្វែងរកការពិតផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]