ព័រទុហ្គាល់៖ តារាបង្ហាញម៉ូតខ្មៅស្រអែម ដែលឈ្នះការប្រកួតបរវរកញ្ញាឯកនៅប្រទេសប្រេស៊ីល កាលពីឆ្នាំ២០១៦ ឈ្មោះ Erika Canela បានចេញមកបញ្ជាក់ថា រូបនាងត្រូវបានកំពូលតារាបាល់ទាត់របស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ព្យាយាមចែចង់ឲ្យមកផ្ទះរបស់គេ ខណៈដែលមិត្ដស្រីរបស់គេមិននៅ។ 

ថ្លែងប្រាប់សារព័ត៌មាន The Sun បរវរកញ្ញាវ័យ ២០ឆ្នាំ រូបនេះបានអះអាងថា «Ronaldo បានផ្ញើសារតាមបណ្ដាញសង្គម WhatsApp មកខ្ញុំ ដោយនិយាយថា តើអ្នកចង់មកផ្ទះរបស់ខ្ញុំដែរទេ? ខ្ញុំចង់ជួប!.. មិនតែប៉ុណ្ណោះថែមទាំងបានរៀបចំរថយន្ដសម្រាប់មកទទួលខ្ញុំដល់ផ្ទះទៀត»

នាងបន្ដថា៖ «គ្រប់យ៉ាងគឺមិនមានបញ្ហាអ្វីទេ រហូតទាល់តែខ្ញុំនិយាយទូរស័ព្ទជាមួយគេក្នុងឡាន ហើយគេប្រាប់ខ្ញុំថា ខ្ញុំមកយឺត ហើយរូបគេមានពេលត្រឹមតែជាង ១ម៉ោង ប៉ុណ្ណោះ»

នាងបានបន្ថែមទៀតថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្រាន់តែជាវត្ថុម៉្យាងសម្រាប់គេ ប៉ុន្ដែប្រសិនបើជាគេមិនមានទំនាក់ទំនងស្នេហាវិញនោះ...សាកគិតមើលថា តើនឹងមានរឿងអ្វីកើតឡើង?» ។  

Canela បានបញ្ជាក់ទៀតថា បន្ទាប់ពីនាងបដិសេធមិនព្រមទៅតាមការណាត់ជួបរបស់ Ronaldo ហើយ កីឡាករកូន១ រូបនេះ ក៏បានលុប (Block) រូបគេចេញពីបញ្ជី WhatsApp របស់គេតែម្ដង។ 

គួរឲ្យដឹងដែរថា Ronaldo សព្វថៃ្ងនេះមានមិត្តស្រីរួចទៅហើយ គឺនាង Georgina Rodriguez ដោយចំណងស្នេហ៍របស់អ្នកទាំងពីរ បានចាប់ចាប់ផ្ដើមកាលពីចុងឆ្នាំ២០១៦ មកម្ល៉េះ ៕

ប្រភព៖ 101 Great Goals

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ក្រៅពីអាជីពបាល់ទាត់! ប្រាក់ មុន្នីឧត្ដម ក៏មានហាងរកសីុផ្ទាល់ខ្លួនផងដែរ

(ភ្នំពេញ)៖ ក្រៅពីអាជីពជាកីឡាករបាល់ទាត់ តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ក៏ដូចជាក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្ដម ក៏មានហាងផ្ទាល់ខ្លួនសម្រាប់រកស៊ី ជាមួយគ្រួសារផងដែរ គឺហាងបោកអ៊ុតទំនើប ឈ្មោះ 7ឃ្លីន (Seven clean Laundry) ។ នេះបើយោងតាមគណនីហ្វេសបុករបស់សាមីខ្លួន បានបង្ហោះ។

ប្រាក់ មុន្នីឧត្ដម គឺជាកីឡាករបាល់ទាត់ម្នាក់ ដ៏មានប្រជាប្រិយភាព នឹងមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ដដែលស្នេហាវិស័យបាល់ទាត់ ខណៈដែលសព្វថៃ្ងនេះ រូបគេគឺជាប្រធានក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។

ក្រោយរៀបមង្គលការជាមួយនឹងភរិយា ឈ្មោះ ប្រាក់ ស្រីរ័ត្ន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ រូបគេនឹងប្រពន្ធ ក៏បានសម្រេចបង្កើតនូវមុខជំនួញមួយ ក្រៅពីអាជីពបាល់ទាត់ គឺបើកហាងបោកអ៊ុតទំនើប 7ឃ្លីន(Seven clean Laundry) ដែលមានទីតាំង នៅជិតស្តុបមន្ទីរពេទ្យព្រះអង្គឌួង ដែលហាងនេះ ទើបតែបង្កើតថ្មីៗនេះឯង។

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ ប្រាក់ មុន្នីឧត្ដម ទេ ដែលបានបង្កើតមុខជំនួញក្រៅពីអាជីពបាល់ទាត់ ពោលបងប្អូនសាច់ញាតិ្ដរបស់ខ្លួន គឺអតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ក៏បានបើកហាងលក់សម្ភារៈកីឡាមួយកន្លែងផងដែរ ដែលមានទីតាំងនៅក្បែររង្វង់មូល ផ្សារដើមថ្កូវ ។

គួរឲ្យដឹងថា ការបើកអាជីវកម្មលក់សម្ភារៈកីឡានេះ គឺជាស្នាដៃចូលហ៊ុនគ្នារវាងរូបលោកផ្ទាល់ កីឡាករ ប្រាក់ មុន្នីឧត្តម ប្រាក់ មុន្នីភារុណ លោកប្រាក់ វុទ្ធី និង លោក សាយ ពិសិដ្ឋ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]