(ភ្នំពេញ)៖ ក្រៅពីអាជីពជាកីឡាករបាល់ទាត់ តារាឆ្នើមរបស់ក្រុមជម្រើសជាតិ ក៏ដូចជាក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្ដម ក៏មានហាងផ្ទាល់ខ្លួនសម្រាប់រកស៊ី ជាមួយគ្រួសារផងដែរ គឺហាងបោកអ៊ុតទំនើប ឈ្មោះ 7ឃ្លីន (Seven clean Laundry) ។ នេះបើយោងតាមគណនីហ្វេសបុករបស់សាមីខ្លួន បានបង្ហោះ។ 

ប្រាក់ មុន្នីឧត្ដម គឺជាកីឡាករបាល់ទាត់ម្នាក់ ដ៏មានប្រជាប្រិយភាព នឹងមានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្ដដែលស្នេហាវិស័យបាល់ទាត់ ខណៈដែលសព្វថៃ្ងនេះ រូបគេគឺជាប្រធានក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។

ក្រោយរៀបមង្គលការជាមួយនឹងភរិយា ឈ្មោះ ប្រាក់ ស្រីរ័ត្ន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ រូបគេនឹងប្រពន្ធ ក៏បានសម្រេចបង្កើតនូវមុខជំនួញមួយ ក្រៅពីអាជីពបាល់ទាត់ គឺបើកហាងបោកអ៊ុតទំនើប 7ឃ្លីន(Seven clean Laundry) ដែលមានទីតាំង នៅជិតស្តុបមន្ទីរពេទ្យព្រះអង្គឌួង ដែលហាងនេះ ទើបតែបង្កើតថ្មីៗនេះឯង។ 

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែ ប្រាក់ មុន្នីឧត្ដម ទេ ដែលបានបង្កើតមុខជំនួញក្រៅពីអាជីពបាល់ទាត់ ពោលបងប្អូនសាច់ញាតិ្ដរបស់ខ្លួន គឺអតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា ក៏បានបើកហាងលក់សម្ភារៈកីឡាមួយកន្លែងផងដែរ ដែលមានទីតាំងនៅក្បែររង្វង់មូល ផ្សារដើមថ្កូវ ។

គួរឲ្យដឹងថា ការបើកអាជីវកម្មលក់សម្ភារៈកីឡានេះ គឺជាស្នាដៃចូលហ៊ុនគ្នារវាងរូបលោកផ្ទាល់ កីឡាករ ប្រាក់ មុន្នីឧត្តម ប្រាក់ មុន្នីភារុណ លោកប្រាក់ វុទ្ធី និង លោក សាយ ពិសិដ្ឋ ៕

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ Arsenal បានត្រឹមស្មើ Man City ២-២ ខណៈ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ បែរជាផ្ទុះកំហឹងវាយគ្នាឯងទៅវិញ

អង់គ្លេស៖ ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League សប្ដាហ៍ទី៣០ រវាងក្រុមខ្លាំងពីរ គឺក្រុមម្ចាស់ផ្ទះ Arsenal ទល់នឹងក្រុមភ្ញៀវ Manchester City បានបញ្ចប់ទៅដោយលទ្ធផល ២-២ កាលពីយប់មិញ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺអ្នកគាំទ្ររបស់ក្រុម Arsenal បានផ្ទុះជាអំពើហិង្សា វាយតប់គ្នា ដែលត្រូវគេថតបាននៅកន្លែងអង្គុយទស្សនាខាងក្រុមម្ចាស់ផ្ទះ ក្នុងកីឡដ្ឋាន Emirate Stadium ។

ជារឿងមួយដែលមិនសមប្រកបនៅកីឡដ្ឋាន Emirate ដែលអ្នកគាំទ្រក្រុមដូចគ្នា តែបែរជាវាយតប់គ្នា ស្របពេលដែលទម្រង់លេងរបស់ Arsenal ក្នុងរដូវកាលនេះមានការធ្លាក់ចុះ។

យ៉ាងណាមិញ ពុំទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យផ្ទុះជាអំពើហិង្សានៅឡើយទេ។ ចំនែកឯជនបង្ករហេតុវិញ ត្រូវបានគេចាប់បំបែកចេញពីកីឡដ្ឋានភ្លាមៗ។

គួរឲ្យដឹងផងដែរថា ការប្រកួតកាលពីយប់មិញ បើកឆាកត្រឹម ៥នាទី ដើមតង់ទី១ Leroy Sane របស់ Man City ធើ្វបានសម្រេច ឲ្យក្រុមភ្ញៀវនាំមុខមុន ខណៈដែលក្រុមម្ចាស់ផ្ទះបានតាមស្មើមកវិញ ដោយកីឡាករ Theo Walcott នៅនាទី៤០។

រំលងបានត្រឹម២នាទី ពោលគឺនាទី៤២ Sergio Aguero ស៊ុតនាំមុខសារជាថ្មី ធើ្វឲ្យចប់តង់ទី១ Arsenal ១-២ Man City ។

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានតាមស្មើសាជាថ្មី ក្នុងនាទី ៥៣ ធើ្វបានដោយខែ្សការពារ Shkodran Mustafi។ ទាំងក្រុមម្ចាស់ផ្ទះ នឹងក្រុមភ្ញៀវ ធើ្វការសម្រុកខ្លាំង តែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាទៀតឡើយ ធ្វើឲ្យចប់ការប្រកួត Arsenal ២-២ Manchester City ចែកគ្នាម្នាក់ ១ពិន្ទុ ។

ក្រោយចប់ការប្រកួតនេះ Arsenal ឈរនៅលេខ៦ ដដែល មាន៥១ពិន្ទុ តែមាន១ប្រកួតក្នុងដៃ ស្របពេលដែល Manchester City ឈរលេខ៤ មាន៥៨ពិន្ទុ នៃតារាងបាល់ទាត់ក្របខ័ណ្ឌ Premier League៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]