ថៃ៖ កាលពីថ្មីៗនេះ រូបថតជាច្រើនសន្លឹក របស់ជាងថតរូបម្នាក់ ត្រូវបានកក្រើកយ៉ាងខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រោះថា កន្លែងដែលរូបលោកថត គឺមិននឹកស្មានថា ផ្តិតបានទិដ្ឋភាពស្រស់ស្អាតដល់ថ្នាក់ហ្នឹងនោះទេ។

បើតាមប្រភពព័ត៌មានថៃ បានឲ្យដឹងថា ជាងថតរូបម្នាក់ ឈ្មោះ Tidarat Kumkaew បានបង្ហាញនូវ រូបថតប្រៀបធៀប រវាងឈុតក្រៅឆាក ជាមួយនឹង រូបក្រោយថតហើយ។ ក្នុងនោះដែរ គេសង្កេតឃើញថា ជាងថតរូបនោះ ពិតជាមានជំនាញខ្លាំងណាស់ ដែលកន្លែងលោកជ្រើសរើសគឺពិតជាសាមញ្ញបំផុត ដូចជា ក្នុងព្រៃ អង្គុយលើដី ក្បែរមាត់ទឹក ជាដើម តែបែរជាថតហើយ ចេញនូវរូបភាពដ៏ស្រស់ស្អាត មិនគួរឲ្យជឿ។

ដូច្នេះប្រិយមិត្ត អាចរៀនយកស្ទាយថត តាមជាងថតរូបនេះបាន ដោយមិនចាំបាច់រើសកន្លែង អស្ចារ្យ ទើបថតស្អាតទេ សូម្បីតែកន្លែងដែលមិននឹកស្មានដល់ ក៏អាចធ្វើឲ្យរូបចេញមក ទាក់ទាញផងដែរ៕ 

តោះមើលរូបជាក់ស្តែង​ និងរូបក្រោយថតហើយ៖

ខាងឆ្វេង ជារូប ថតហើយ និងខាងស្តាំ​ ជាឈុតក្រៅឆាក

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងការថតផងដែរ ក៏មានជាងថតរូបជប៉ុនម្នាក់ បានទម្លាយនៃអាថ៌កំបាំង ក្នុងការថតរួបជាប់តំណក់ទឹក។

នៅពេលដែលឃើញរូបប្រភេទនេះ ប្រិយមិត្តច្បាស់ជាយល់ថា នេះគ្រាន់តែជារូបថតកាត់ត នៃរូបភាពតំណក់ទឹកនៅផ្ទៃខាងក្រោយតែប៉ុណ្ណោះ ដែលសម័យនេះទៅហើយ អ្វីៗគ្រប់យ៉ាងគឺអាចប្រែប្រួល និងផ្លាស់ប្តូរបាន ទៅតាមបច្ចេកវិទ្យាទំនើបៗ។ តែយ៉ាងណាមិញការរំពឹងទុកនេះ គឺផ្ទុយស្រឡះអំពីការគិតរបស់អ្នករាល់គ្នា ដោយអ្នកថតរូបជនជាតិជប៉ុនម្នាក់ បានបកស្រាយ និងទម្លាយនូវអាថ៌កំបាំង ពីមូលហេតុដែលអ្នកមិនធ្លាប់បានដឹងពីមុនមក នូវរូបភាពប្រភេទនេះ។

ជាងថតរូបជនជាតិជប៉ុននេះ បានបញ្ជាក់នៅក្នុងគណនីបណ្តាញសង្គមរបស់ខ្លួនថា «អាថ៌កំបាំងនៃរូបថតតំណក់ទឹកដ៏ល្អឥតខ្ជោះ នៅផ្ទៃខាងក្រោយនេះ គឺដោយសារតែ មានអ្នកលោតចូលក្នុងអាងទឹក ធ្វើឲ្យកម្លាំងទឹកបានបែកក្លាយជាតំណក់ៗ ផុសចេញ នៅពីក្រោយតារាបង្ហាញម៉ូត ដូច្នេះហើយ ទើបធ្វើឲ្យលេចចេញនូវរូបភាពដ៏ល្អស្រស់ស្អាតបែបនេះ» ។

ក្នុងនោះដែរ ជាងថតរូបជនជាតិជប៉ុនរូបនេះ ក៏បានចែកចាយរូបថតឈុតក្រៅឆាកជាច្រើនសន្លឹកផងដែរ ដែលបង្ហាញពីទិដ្ឋភាពនៃបុរសម្នាក់លោតចូលក្នុងអាងទឹក ដើម្បីបង្កើតបានជាតំណក់ទឹកនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដែលយើងនឹកស្មានមិនដល់មួយនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]