ជប៉ុន៖ នៅពេលដែលឃើញរូបប្រភេទនេះ ប្រិយមិត្តច្បាស់ជាយល់ថា នេះគ្រាន់តែជារូបថតកាត់ត នៃរូបភាពតំណក់ទឹកនៅផ្ទៃខាងក្រោយតែប៉ុណ្ណោះ ដែលសម័យនេះទៅហើយ អ្វីៗគ្រប់យ៉ាងគឺអាចប្រែប្រួល និងផ្លាស់ប្តូរបាន ទៅតាមបច្ចេកវិទ្យាទំនើបៗ។ តែយ៉ាងណាមិញការរំពឹងទុកនេះ គឺផ្ទុយស្រឡះអំពីការគិតរបស់អ្នករាល់គ្នា ដោយអ្នកថតរូបជនជាតិជប៉ុនម្នាក់ បានបកស្រាយ និងទម្លាយនូវអាថ៌កំបាំង ពីមូលហេតុដែលអ្នកមិនធ្លាប់បានដឹងពីមុនមក នូវរូបភាពប្រភេទនេះ។ 

ជាងថតរូបជនជាតិជប៉ុននេះ បានបញ្ជាក់នៅក្នុងគណនីបណ្តាញសង្គមរបស់ខ្លួនថា «អាថ៌កំបាំងនៃរូបថតតំណក់ទឹកដ៏ល្អឥតខ្ជោះ នៅផ្ទៃខាងក្រោយនេះ គឺដោយសារតែ មានអ្នកលោតចូលក្នុងអាងទឹក ធ្វើឲ្យកម្លាំងទឹកបានបែកក្លាយជាតំណក់ៗ ផុសចេញ នៅពីក្រោយតារាបង្ហាញម៉ូត ដូច្នេះហើយ ទើបធ្វើឲ្យលេចចេញនូវរូបភាពដ៏ល្អស្រស់ស្អាតបែបនេះ»

ក្នុងនោះដែរ ជាងថតរូបជនជាតិជប៉ុនរូបនេះ ក៏បានចែកចាយរូបថតឈុតក្រៅឆាកជាច្រើនសន្លឹកផងដែរ ដែលបង្ហាញពីទិដ្ឋភាពនៃបុរសម្នាក់លោតចូលក្នុងអាងទឹក ដើម្បីបង្កើតបានជាតំណក់ទឹកនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដែលយើងនឹកស្មានមិនដល់មួយនេះ? 

ប្រភព៖ Metro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]