យោងទៅតាមការស្ទង់មតិរបស់គេហទំព័រ Who What Wear បានបង្ហាញឲ្យដឹងពី ប្រភេទសម្លៀកបំពាក់របស់នារីមួយចំនួន ដែលអាចបង្កើនភាពទាក់ទាញ ក្នុងក្រសែភ្នែកមនុស្ស ជាពិសេសបុរសៗតែម្តង។ 

គួរបញ្ជាក់ផងដែរថា សម្លៀកបំពាក់ទាំងនោះ ហាក់ដូចជា មានភាពសាមញ្ញៗមែនពិត ប៉ុន្តែវាពិតជាមានភាពស្រស់ស្អាត និងទាក់ទាញខ្ពស់។

ចង់ដឹងថាមានអ្វីខ្លះនោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោម៖

១. រ៉ូបពណ៌ខ្មៅ ៖ នារីៗដាច់ខាតគួរតែមានរ៉ូបពណ៌ខ្មៅមួយទុក ពីព្រោះវាជាសម្លៀកបំពាក់ ដែលជួយឲ្យអ្នកមានភាពលេចធ្លោរ និងថ្លៃថ្នូរ មិនថាក្នុងកម្មវិធីពិសេសៗ ឬស្លៀកធម្មតាៗឡើយ។ 

២. ស្បែកជើងកែង ៖ នារីៗយើងពិតជាមិនអាចខ្វះស្បែកជើងកែងបានទេ ជាពិសេស ក្នុងឱកាសពិសេសៗ ពីព្រោះវាជួយឲ្យអ្នកមានរាងខ្ពស់ស្អាត ព្រមទាំងមើលឃើញជើងវែង ស្លីម ស្អាតថែមទៀត។

៣. សម្លៀកបំពាក់ពណ៌ក្រហម ៖ សម្លៀកបំពាក់ពណ៌ក្រហម ដែលមានលើខ្លួននារីៗ គឺជាភាពទាក់ទាញមួយ ដែលមិនអាចខ្វះបានដូចគ្នា ហើយសូម្បីតែអ្នកវិទ្យាសាស្រ្ត ក៏បានលើកឡើងដូចនេះដែរ។

៤. អាវអត់ស្មា ៖ អាវ ឬ រ៉ូប ដែលគ្មានស្មាក៏ជាភាពទាក់ទាញមួយដែរ សម្រាប់សុភាពនារីយើង  ពីព្រោះវាបង្ហាញពីភាពជាមនុស្សស្រី និងភាពស៊ិចស៊ីមួយកម្រិត។

៥. រ៉ូបរឹបរាង ៖ រ៉ូបរឹបរាង ប្រភេទកជ្រៅ និងខ្លីលើជង្គង់ ជាប្រភេទរ៉ូប ដែលជួយឲ្យអ្នកអាចបង្ហាញរាងរបស់អ្នកបានច្បាស់ ព្រមទាំងមានភាពស៊ិចស៊ី និងទាក់ទាញខ្លាំង។

៦. អាវធំស្បែក ៖ ប្រភេទអាវធំស្បែកនេះ គឺជាសម្លៀកបំពាក់ដែលនារីៗយើងគួរតែមាន ជាពិសេសទោះបីជាតុបតែងខ្លួនបែបសាមញ្ញៗ ក៏មានភាពឡូយឆាយដែរ។

៧. សម្លៀកបំពាក់មានប៉ាក់ ៖ ជាក់ស្តែងសម្លៀកបំពាក់បែបនេះ អាចបញ្ជាក់ពីភាពផ្អែមល្ហែម និងស៊ិចស៊ីព្រមជាមួយគ្នា។

៨. អាវបង្ហាញសាច់ខ្នង ៖ មិនថាជាអាវ ឬជារ៉ូបនោះទេ ការដែលបង្ហាញសាច់ខ្នងបែបនេះ គឺបញ្ជាក់ពីភាពទាន់សម័យ ឡូយឆាយ និងសំខាន់បំផុតគឺ ស៊ិចស៊ី។

៩. ខោខូវប៊យ ជាមួយនឹងអាចយឺតពណ៌ស ៖ ជួនកាល ភាពសាមញ្ញជាភាពស្រស់ស្អាតបំផុត។ ត្រឹមតែអាវយឺតពណ៌ស ជាមួយនឹងខោខូវប៊យ ក៏អាចជួយឲ្យអ្នកមានភាពស្រស់ស្អាតប្លែកបានដែរ។

១០. សម្លៀកបំពាក់កីឡា ៖ វាជាការពិតដែលបុរសៗភាគច្រើន ចូលចិត្តនារីៗ ដែលស្លៀកពាក់សម្លៀកបំពាក់កីឡា ធ្វើលំហាត់ប្រាណ ហើយបែកញើសតិចៗ ពីព្រោះមើលទៅមានភាពស៊ិចស៊ីមួយបែប៕

ប្រភព៖ Bright Side

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

តាមការពិត ផលិតផលគ្រឿងសម្អាង ៨ ប្រភេទនេះ គ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ ដូចដែលអ្នកធ្លាប់គិតឡើយ!

ដើម្បីចង់បានសម្រស់ស្រស់ស្អាត អ្នកប្រាកដជា ចំណាយលុយច្រើនណាស់ ទៅលើផលិតផលគ្រឿងសម្អាងផ្សេងៗ។ ប៉ុន្តែ ថ្ងៃនេះយើងនឹងលើកយក ផលិតផលមួយចំនួន ដែលគ្មានប្រសិទ្ធភាពក្នុងការប្រើប្រាស់ និយាយរួមគឺ គ្មានប្រយោជន៍ ជូនប្រិយមិត្តអ្នកអាន ដើម្បីការពារ ការចំណាយលុយកាក់ខ្ជះខ្ជាយមិនបានការ។

តោះទៅតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ផលិតផលព្យាបាលសក់បែកចុង ៖ ជឿចុះថា គ្មានអ្វីដែលអាចដោះស្រាយបញ្ហាសក់បែកចុងនេះបានទេ មិនថាសេរ៉ូម ឬប្រេងបែបណាឡើយ។ វីធីតែមួយគត់ ដែលអាចកម្ចាត់សក់បែកចុងបានគឺ កាត់សក់។

២. គ្រីមលាបដៃ គ្រីមលាបជើង និងឡេលាបស្បែក ៖ ថ្វីត្បិតតែគ្រីមឬឡេ មានច្រើនប្រភេទ សម្រាប់លាបផ្សេងៗគ្នាពិតមែន ប៉ុន្តែវាគ្រាន់តែជាយុទ្ធសាស្រ្តទីផ្សារប៉ុណ្ណោះ។ ជាក់ស្តែង អ្នកអាចប្រើឡេតែមួយប្រភេទ លាបពេញមួយដងខ្លួនបាន ដូចតែគ្នា។

៣. សាប៊ូបំបាត់អង្គែ ៖ ជាក់ស្តែង អង្គែ ដែលមានលើស្បែកក្បាល មិនអាចដោះស្រាយបានដោយសារ សាប៊ូកម្ចាត់អង្គែធម្មតាៗនោះទេ ពីព្រោះវាអាចបណ្តាលឲ្យស្បែកក្បាលស្ងួត។ ហេតុនេះ អ្នកគួរតែជាវសាប៊ូព្យាបាលអង្គែ នៅតាមឱសថស្ថានវិញ ទើបជាការប្រសើរ។

៤. ទឹកជូតមុខ (Toner) ៖ មនុស្សជាច្រើនគិតថាវាសំខាន់ ប៉ុន្តែជាក់ស្តែង អ្នកគ្រាន់តែ ប្រើសាប៊ូលាងមុខ តែមួយមុខគឺគ្រប់គ្រាន់ហើយ ដោយសារវាគ្មានជាតិអាល់កុល ដែលមិនធ្វើឲ្យស្បែកស្ងួតឡើយ។

៥. ក្រែមលាបមាត់ កុំឲ្យស្ងួត ៖ ជាក់ស្តែង ក្រែមបបូរមាត់ សម្រាប់ផ្តល់ជាតិសំណើមនេះ មានផ្ទុកជាតិអាល់កុល ដែលអាចធ្វើឲ្យមាត់កាន់តែស្ងួត។ ផ្ទុយទៅវិញ អ្នកគួរតែក្រមួនឃ្មុំ ជាដើម មកលាបមាត់បិញទើបជាការប្រសើរ។

៦. គ្រីមសម្រាប់កោររោម ៖ ជាក់ស្តែង អ្នកអាចប្រើ សាប៊ូដុសខ្លួនជាជំនួយ សម្រាប់កោររោមក៏បានដែរ នៅពេលអ្នកងូតទឹក ដោយសារតែវាមានផ្ទុកសារធាតុ Glycerol និងសារធាតុសំណើមផ្សេងទៀត ល្អជាងគ្រីមកោររោមទៅទៀត។

៧. ប្រេងជំនួយក្រចក ៖ មនុស្សមួយចំនួន ទិញប្រេងជំនួយក្រចក មកបន្តក់ពីលើក្រចក ដើម្បីជួយឲ្យថ្នាំលាបក្រចក និងក្រចក មានសម្រស់ ព្រមទាំងស្រស់ស្អាតបានយូរ ប៉ុន្តែជាក់ស្តែងវាខ្ជញខ្ជាយណាស់។

៨. ម៉ាសបិទមុខ ៖ ការប្រើម៉ាសបិទមុខ មិនមែនអត់ប្រយោជន៍នោះទេ ប៉ុន្តែសំខាន់បំផុតគឺ អ្នកអាចទទួលបានស្បែកស្អាតស្រស់ថ្លាបានដូចគ្នា ដោយគ្រាន់តែ ប្រើគ្រីមលាបមុខធម្មតាទៅគឺបានហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]