ជប៉ុន៖ កាលពីប៉ុន្មានម៉ោងមុននេះ ក្លិប Fujieda MYFC បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ប្រកួតបានត្រឹមស្មើជាមួយក្លិប Tochigi SC ក្នុងលទ្ធផល ២-២ នៃក្របខ័ណ្ឌលីកទី៣របស់ប្រទេសជប៉ុន។

លទ្ធផល ២-២ នេះ រក្សាមករហូតតាំងពីតង់ទី១មកម្ល៉េះ ពោលនៅក្នុងតង់ទី២ គឺគ្មានការស៊ុតបញ្ចូលទីគ្នានោះទេ។

បើទោះជាបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ ចាន់ វឌ្ឍនាកា នៅតែមិនទាន់បានចូលលេងនៅឡើយទេ ក្រោយពីឆ្លងកាត់ការប្រកួតក្នុងលីកអស់រយៈពេល៤សប្តាហ៍មកហើយ ដែលធ្វើអ្នកគាំទ្រនៅកម្ពុជាជាច្រើនមានការងឿយឆ្ងល់។

គួរឲ្យដឹងថា វឌ្ឍនាកា បានអវត្តមានចំនួន៤ប្រកួតហើយឲ្យក្លិប Fujieda MYFC ស្របពេលដែល ក្លិប Fujieda MYFC មិនសូវជាទទួលបានលទ្ធផលល្អ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ។

បើយោងតាមមតិរបស់អ្នកគាំទ្រនៅកម្ពុជា បាននិយាយថា «មកពីនៅជប៉ុននៅត្រជាក់នៅឡើយ ១០ ទៅ១៥អង្សា cv11 អត់ទាន់ស៊ាំនឹងអាកាសធាតុនៅឡើយទេ» ។ ឯខ្លះទៀតក៏បានបញ្ចេញប្រតិកម្មផងដែរ ដោយសារតែអវត្តមានរបស់ វឌ្ឍនាកា នៅក្នុងការប្រកួត៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

រូបភាព៖ CamSport

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ចាន់ វឌ្ឍនាកា បង្រៀនមិត្តរួមក្រុមនៅជប៉ុន និយាយភាសាខ្មែរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើច 

ជប៉ុន៖ ក្រោយបញ្ចប់ភារកិច្ចពីក្រុមជម្រើសជាតិ កាលពីសប្តាហ៍មុននេះ ចាន់ វឌ្ឍនាកា បានហោះមកកាន់ក្លិប Fujieda MYFC ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ។

ក្នុងនោះខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ ក៏បានចួលរួមហ្វឹកហាត់ជាមួយក្រុម ដើម្បីត្រៀមការប្រកួតនៅក្នុងលីក នាថ្ងៃអាទិត្យនេះផងដែរ។

យ៉ាងណាមិញ នៅក្នុងអំឡុងពេលហ្វឹកហាត់ ចាន់ វឌ្ឍនាកា បានឆ្លៀតឱកាសបង្កើតបរិយាកាសសប្បាយមួយ ដោយបានបង្រៀនមិត្តរួមក្រុមរបស់ខ្លួនឲ្យនិយាយភាសាខ្មែរ ធ្វើអ្នកគាំទ្រទស្សនាហើយ ផ្ទុះសំណើចជាខ្លាំង។

បើយោងតាមវីដេអូដែលបង្ហោះដោយទំព័រ Fujieda MYFC Khmer នៅលើបណ្តាញសង្គមហ្វេសប៊ុក យើងឃើញថា កីឡាករ ចាន់ វឌ្ឍនាកា បានបង្រៀនមិត្តរួមក្រុមរបស់ខ្លួន គឺ កីឡាករ Ryuto Otake និយាយភាសាខ្មែរ ដោយក្នុងនោះ វឌ្ឍនាកា ក៏បានលាយឡំជាមួយភាពកម្សាន្ត លេងសើចខ្លះៗផងដែរ ធ្វើឲ្យវីដេអូនេះទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា និងអ្នកគាំទ្រនៅកម្ពុជាជាច្រើននាក់៕ ចុចមើលវីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]