ភ្នំពេញ ថ្ងៃទី១ មេសា ២០១៧៖ កាលពីព្រឹកមិញនេះ វត្តមានតារាសម្តែងថៃ លោក Kunatip Pinpradab ដែលអ្នកគាំទ្រខ្មែរនិយមហៅថា Nick បានមកដល់ទឹកដីទីក្រុងភ្នំពេញជាមួយទឹកមុខដ៏ញញឹមប្រិមប្រិយ អមជាមួយសម្លេងស្រែកហ៊ោរកញ្ជ្រៀវពីសំណាក់អ្នកគាំទ្រ ទ្រហឹងពេញក្នុងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញតែម្តង។

យ៉ាងណាមិញ នៅរសៀលនេះដែរ លោកNick នឹងធ្វើការបង្ហាញខ្លួនជាសាធារណៈនៅឯផ្សារទំនើបអ៊ីអនម៉ល ដើម្បីចូលរួមកម្មវិធី Nick Meet & Greet ដែលនាំមកជួនដោយភេសជ្ជៈ If។ ក្នុងកម្មវិធីនោះដែរ Nick នឹងចូលរូមកម្សាន្តក្នុងកម្មវិធីសប្បាយៗជាច្រើនដូចជា វគ្គ សំនួរចម្លើយ ការចាប់រង្វាន់ ការលេងល្បែងកម្សាន្ត និងការផ្តល់ជូនកាដូពិសេសពីNick ថែមទៀតផង។

លើសពីនេះ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ លោកNick នឹងចាប់ដៃគូគ្នាជាមួយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ ដើម្បីច្រៀង និងរាំបទដែលកំពុងពេញនិយមបំផុតនោះគឺបទ “រាំអញ្ចេក” ប៉ុន្តែមុនពេលដែលចាប់ផ្តើមកម្មវិធីនៅល្ងាចនេះ លោក Nick ក៏បានហាត់សមរាំបទនេះ ជាមួយកូនរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដើម្បីឲ្យក្បាច់រាំកាន់តែពិសេសនៅរសៀលនេះ។

មិនទាន់អស់នៅឡើយទេ អ្វីដែលសំខាន់ជាងនេះទៀតនោះ ក្រុមការងារភេសជ្ជៈIf នឹងធ្វើការSurprise លោក Nick ប៉ុន្តែសុំលាក់សិនណា ថា Surprise រឿងអ្វីនោះ។

ដូច្នេះ បើមិត្តៗអ្នកគាំទ្រចង់ដឹងច្បាស់ កុំភ្លេចជួបគ្នាជាមួយព្រឹត្តិការណ៍ដ៏ពិសេសដែលនាំមកជូនដោយ ភេសជ្ឋៈIf នៅផ្សារទំនើបអ៊ីអនម៉លចាប់ពីម៉ោង២រសៀលតទៅ។ មកឲ្យលឿនបន្តិចមកណា! ប្រយ័ត្នអត់បានមើលមុខNickច្បាស់ណា!

សូមទស្សនាសកម្មភាពលោក Nick រៀនរាំបទ រាំអញ្ចេកទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]