ខេត្តព្រះសីហនុ ៖ ផ្ទះឈើប្រក់ស័ង្កសីទំហំ ៤គុណ៦១ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ អស់គ្មានសល់នៅចំណុចក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង២រសៀលថ្ងៃទី២ តុលា ២០១២ តែមិនបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងរងរបួសមនុស្សនោះទេ ដោយសារប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ទាន់ ។

ប្រភពពីប៉ូលិសសង្កាត់លេខ១ ឱ្យដឹងជំហានដំបូងថា ការឆេះនេះបណ្តាលមកពីម្ចាស់ផ្ទះដាំបាយភ្លេចពន្លត់ចង្ក្រាន ដោយរវល់ជូនកូនទៅសាលារៀន។ ម្ចាស់ផ្ទះខាងលើឈ្មោះសាំង ចិន្តា អាយុ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយមានកូន២នាក់ ។ ក្នុងហេតុការណ៍នេះដែរ គេឃើញរថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្ត ២គ្រឿងបានទៅអន្តរាគមន៍បាញ់ទឹករលត់ជាស្ថាពរ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]