ខេត្តកំពង់ធំ ៖ នារីក្រមុំអាយុ១៩ឆ្នាំ ម្នាក់បានប្តឹងចោទប្រកាន់ទៅជនមិនស្គាល់មុខម្នាក់ថា បាននាំបក្សពួក៥នាក់ទៀតមកធ្វើសកម្មភាពចាប់រំលោភ បានសម្រេចកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣០ កញ្ញា ២០១២ នៅចំណុចវត្តសំបូរ ស្រុកប្រាសាទសំបូរ ខណៈដែលនារីរងគ្រោះដេកចាំ បោះបាយបិណ្ឌនៅក្នុងវត្តករណីនេះគេសង្ស័យថា ជារឿងដែលនារីរងគ្រោះប្រឌិតឡើង ។

ទាក់ទិនហេតុការណ៍នេះលោកវរសេនីយ៍ត្រី យ៉េង សារ៉េន អធិការនគរបាលស្រុកប្រាសាទសំបូរ ឱ្យដឹងថា នារីរងគ្រោះមានអាយុ១៩ឆ្នាំ នៅស្រុកប្រាសាទសំបូរ បានដាក់ពាក្យប្តឹងមកសមត្ថកិច្ចថា ខ្លួនត្រូវជនមិនស្គាល់មុខម្នាក់ និងបក្សពួក៥នាក់ទៀតចាប់រំលោភបានសម្រេចនៅក្នុងវត្តសំបូរ កាលពីយប់ថ្ងៃកើតហេតុខាងលើ ។ លោកអធិការបានបន្តឱ្យដឹងទៀតថា ផ្អែកលើពាក្យបណ្តឹងរបស់នារីរងគ្រោះបញ្ជាក់ថា មុនពេលកើតហេតុខ្លួនបានចុះមកនិយាយ ទូរស័ព្ទស្ងាត់តែម្នាក់ឯង ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ចាប់រំលោភនាង បន្ទាប់មកជននេះក៏ទូរស័ព្ទហៅបក្សពួក៥នាក់ទៀតឱ្យមករំលោភដែរ ក្រោយមកពួកគេក៏គេចខ្លួនបាត់អស់ទៅ ដោយបន្សល់ទុកទូរស័ព្ទដៃមួយគ្រឿង ។

ដោយឡែកសាក្សីបានប្រាប់សមត្ថកិច្ចថា នៅពេលបាត់នារីរងគ្រោះយូរពេកពួកគាត់នាំគ្នាដើររក ស្រាប់តែឃើញនាងដើរចេញពីកន្លែងកើតហេតុនោះតែម្តង។

លោកអធិការបានបន្ថែមថា យើងមិនទាន់សន្និដ្ឋានថា ករណីនេះវាយ៉ាងណានោះឡើយ គឺកំពុងធ្វើការស៊ើបអង្កេត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]