ធ្លាប់ច្រណែន នៅពេលដែលប៉ាម៉ាក់ យកចិត្តទុកដាក់លើតែបង ឬប្អូនអ្នកតែម្នាក់ទេ? អារម្មណ៍ drama នេះកើតឡើងជាពិសេស នៅពេលដែលអ្នកធ្លាប់ជាកូនទោល ហើយថ្មីៗនេះ មានប្អូនពៅម្នាក់ទៀត មែនទេ? ឥឡូវ បញ្ហាដ៏ចាក់ស្រេះទាំងនេះ នឹងលាតត្រដាងក្នុងរឿង “The Boss Baby” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី ៣០មីនា ខាងមុខនេះហើយ។

ប៉ុន្តែនៅមានអាថ៍កំបាំងជាច្រើនទៀតក្នុងភាពយន្តគំនូរជីវចលថ្មីនេះ។ “The Boss Baby” គីជាភាពយន្តដែលបង្ហាញពីក្មេងប្រុសឈ្មោះ Tim អាយុ ៧ឆ្នាំ ម្នាក់ដែលមានការច្រណែននឹងប្អូនប្រុសថ្មី របស់ខ្លួន ដែលនៅក្មេងសោះ មានអាវធំពាក់ ហើយយួរកាបូបដូចអ្នកធ្វើការធំដំទៀត ជាពិសេសដណ្តើមក្តីស្រលាញ់ពីឪពុម្តាយ ពីខ្លួនទៀត។ នៅពេលដែល Tim ដឹងពីរឿងសម្ងាត់របស់ប្អូនប្រុសថ្មីនោះ ពួកគេទាំងពីរត្រូវរួបរួមគ្នាវិញ ដើម្បីសង្គ្រោះ ឪពុកម្តាយ និងពិភពលោកទាំងមូល។

ចង់ដឹងថា ចៅហ្វាយតូច នៅក្នុងរឿង The Boss Baby មានឈុតឆាលគួរអោយស្រលាញ់ និងមានភាពអប់រំដល់កុមារជាមួយ ឈុតកំប្លែងសើចយ៉ាងណានោះកុំភ្លេចមកទស្សនាគ្រប់រោងកុនចាប់ពីថ្ងៃនេះតទៅណាជាប្រភេទ 3D។

មិនតែប៉ុណ្ណោះកាលពីថ្ងៃទី២៨ ខែមីនារឿង The Boss Baby បានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់នៅឯរោងភាពយន្តលេជេនសាខាទួលគោក ជាពិសេសមានកូនតូច Cosplay ជា Boss Baby ជាមួយក្រុមគ្រួសារជាច្រើនចូលរួមផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

ទស្សនា Trailer នៅខាងក្រោមនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]