ភ្នំពេញ៖ តារា​ចម្រៀង និង​ជា​ពិធី​ការិនីអ្នក​នាង ខាត់ សុឃីម បន្ទាប់ពីប្រកាស​ ប្រមូល​ក្រុមគ្រួសារ ​​ដែល​មាន​សមជិក​ប្រមាណ ៤០​នាក់ដើម្បី​​​ផលិត ចម្រៀងសម្រាប់​ចូល​ឆ្នាំ ​ប្រពៃណីជាតិ​ផ្ទាល់​ខ្លួន​ ។ ហើយនាថ្ងៃស្អែកដល់ពេលថតMV តែនាងថា គេងមិនលក់ទេ គិតការងារ ថ្ងៃស្អែក គឺជាការរៀបចំដំបូងរបស់ក្រុម ទោះយ៉ាងណាក៏ត្រូវពឹងលើ បងប្អូនហើយសូមជួយផងណា ​។ 

សម្រាប់​ការ​ផលិត​ចម្រៀង ​លើក​ដំបូង​​ដែល​ចូល​រួម​ដោយ​ សមាជិក​គ្រួសារ​ត្រកូល​ខាត់​ទាំង​អស់ ដោយ​អ្នក​​នាង​បង្ហាញពី​ការ ​រំពឹងតែ១​ភាគ​រយ​ប៉ុណ្ណោះ ទោះ​ជោគជ័យ ឬ​មិន​ជោគជ័យ​ក៏​ដោយ តែ អ្នក​នាង ខាត់ សុឃីម បានបង្ហាញក្តីបារម្ភថា គេងមិនលក់ទេ គិតការងារ ថ្ងៃស្អែក គឺជាការរៀបចំដំបូងរបស់ក្រុម family KHAT Brandname HD ថតMV ទោះយ៉ាងណាក៏ត្រូវពឹង លើបងប្អូនហើយសូមជួយផងណា ​។ 

ពិធី​ការិនីរូបស្រស់ អ្នក​នាង ខាត់ សុឃីម ក៏ធ្លាប់ឲ្យដឹងថា បន្ទាប់​ពី​​មើល​ឃើញ​ថា​រយៈ​ពេល ២​ឆ្នាំ​ចុង​ក្រោយ​យុវជន​​ចូល​ចិត្ត​ តែ​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍ សម្រាប់​ពិធី​បុណ្យ​ ចូល​ឆ្នាំ​ប្រពៃណីជាតិ ដោយ​ភ្លេច​ចង្វាក់​ប្រពៃណី។ ធាតុ​ពិត​គឺ​ខ្ញុំ​មើល​ឃើញ​ចឹង​មែន​ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​មួយ​ រយៈ​ចុង​ក្រោយ​ទៅ​ដល់​ណា​ ក៏ឃើញ​តែ​គេ​រាំ​បទ​ញាក់ ដោយ​មិន​សូវ​ឃើញ​គេ​ រាំ​ចង្វាក់​ប្រពៃណី​ទាល់​តែ​សោះ។ អីចឹង​ខ្ញុំ​ក៏​គិត​ប្រមូល​គ្រួសារ​ របស់​ខ្ញុំ​ទាំង​អស់​ផលិត​ចម្រៀង​ ប្រពៃណីតែ​ម្ដង ទោះ​ជោគជ័យ ឬ​មិន​ជោគជ័យ​ក៏​ដោយ ។

តារា​ចម្រៀង​ស្រីរូប​នេះ​បន្ត​ថា បទ​ចម្រៀង​ចូល​ឆ្នាំ​ប្រពៃណី ជាតិ​ដែល​ក្រុមគ្រួសារ​របស់​ ខ្លួន​ផលិត​លើក​ដំបូង​មាន​ចំនួន ១០​បទ និង​មាន​គ្រប់​ចង្វាក់​ទាំង​អស់។ ក្នុង​នោះ​មាន​ការ ​ចូល​រួម​និពន្ធ​ពី​លោក ដួង សុខគា ពិធីករ និង​ជា​អ្នក​ចម្រៀងអាយ៉ៃ​ល្បី​ឈ្មោះ។ នាងខ្ញុំមិន​ទាន់​បង្ហាញ​ក្ដី​រំពឹង​​​ ពី​​ជោគជ័យ​ខ្ពស់​​នៅ​​ឡើយ​ទេ​ សម្រាប់​ការ​ផលិត​ចម្រៀង​ លើក​ដំបូង​​ដែល​ចូល​រួម​ដោយ ​សមាជិក​គ្រួសារ​ត្រកូល​ខាត់​ទាំង​អស់ ដោយ​អ្នក​​នាង​បង្ហាញ​ការ​រំពឹងតែ ១​ភាគ​រយ​ប៉ុណ្ណោះ ។ 

សូមជម្រាបថា ទោះយ៉ាង​ណា​ក៏​ដោយ ​​តារា​ចម្រៀង​រូប​នេះ​សំណូមពរ​ឱ្យ ​ទស្សនិកជន​ជួយ​លើក​ទឹក​ចិត្ត​ មច្រៀង​ចូល​ឆ្នាំ​ប្រពៃ​ណី ជាតិ​ឱ្យ​បាន​ច្រើន ​អភិរក្ស​ និងលើក​កម្ពស់​ចង្វាក់​ប្រពៃណី ជាតិ​ខ្មែរ​ឱ្យ​នៅ​គង់​វង្ស​តទៅ​ទៀត។ អ្នក​នាង ខាត់ សុឃីម និង​ក្រុម​គ្រួសារ​ត្រកូល ខាត់​ នឹង​ចាប់​ផ្ដើម​ថត​ចម្រៀង ​ចូល​ឆ្នាំប្រពៃណីជាតិនៅ​ថ្ងៃទី ១៩ ២០ និង២១ ខែ​មីនា ខាង​មុខ​ ហើយ​ត្រៀម​នឹង​ចេញ​លក់ ​លើ​ទីផ្សារ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែក ព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

សុខ ពិសី ជូនពរលោក វេជ្ជបណ្ឌិត Beat Richner ឱ្យឆាប់ជាពីជំងឺ

ភ្នំពេញ៖ យោងតាមការប្រកាស របស់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៧ ម្សិលមិញនេះ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីស។

ដោយសារតែលោកមានជំងឺដូច្នេះ នៅក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ទៀតថា លោកវេជ្ជបណ្ឌិត Beat Richner នឹងលាលែងពីតំណែងជាប្រធានមន្ទីរពេទ្យគន្ធបុប្ជានាពេលខាងមុខនេះហើយ។ ចំណែកឯតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវប្រគល់ជូនលោកវេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធានមន្ទីរពេទ្យនាពេលបច្ចុប្បន្ននេះជំនួសវិញ។

ដំណឹងនេះពិតជាធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ប្រជាជនកម្ពុជាយើងភាគច្រើន ដែលធ្លាប់បាន ទទួលការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាកន្លងមក។

ក្នុងនោះកញ្ញា សុខ ពិសី ដែលជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ក៏ធ្លាប់ជាកុមារមួយរូប ដែលធ្លាប់បានទទួលការព្យាបាលពីមន្ទីរពេទ្យនេះផងដែរ ព្រោះនាងបានប្រាប់ឱ្យដឹងថា កាលពីតូចរាល់ពេលឈឺ ម្តាយនាងតែងតែយកទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

គ្រាន់តែឮដំណឹងថា លោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺ កញ្ញា ក៏បានជូនពរលោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖

«Please recovery soon my hero love u ខ្ញុំបារម្ភពីវីរបុរស beat richner ណាស់ គាត់មានគុណលើកុមារកម្ពុជាច្រើនណាស់ រួមទាំងខ្ញុំដែរ ចាំបានកាលនៅតូចគ្រប់ពេលដែលខ្ញុំ ឈឺម៉ាក់តែងតែយកខ្ញុំមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា»។

ចុះប្រិយមិត្តទាំងអស់គ្នាវិញ ចង់និយាយអ្វីខ្លះទៅកាន់លោកវេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារបស់យើង?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]