ភ្នំពេញ៖ តារា​សម្ដែង និងកំប្លែងល្បីនៅស៊ីធីអិន កញ្ញា វ៉ាន់ នីឡា សង្ឃឹមរឿងដែលបានតំណែង តួឯកទទួលជោគជ័យខ្ពស់ ក្នុងរឿង “លត់​ដែកថែប” ជា​ភាពយន្ត​មួយ​ដែល​កញ្ញា មិន​ធ្លាប់​សម្ដែង​ពី​មុនមក តែអាច​នឹង​ជួយ​លើក​ ប្រជាប្រិយ​ភាព​របស់​ ខ្លួន​ឱ្យ​ខ្ពស់​មួយ​កម្រិត​ទៀត។

ក្នុងតំណែង​ជា​តួឯក​លើកដំបូង កញ្ញា វ៉ាន់ នីឡា បង្ហាញ​ក្ដី​រំពឹង​ខ្ពស់​ថា​ "តំណែង​នេះ​នឹង​ទទួល​បាន​ ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ទស្សនិកជន បើ​ទោះ​ភាពយន្ត ​នេះត្រូវ​បញ្ចូល​សំឡេង ដោយ​មិន​ប្រើ​សំឡេង​ផ្ទាល់​ក្ដី ។ ខ្ញុំ​គិត​ថា មិន​ទាស់​ត្រង់​រឿងបញ្ចូល​សំឡេង អាច​ធ្វើ​ឱ្យ​រឿង​ធ្លាក់​ចុះ​ទេ។ សំខាន់​រឿង​ល្អ ហើយ​ការ​បញ្ចូល សំឡេង​កាន់​តែធ្វើ​ឱ្យ​ សាច់​រឿង​ល្អ​ថែម​ទៀត ហើយ​ខ្ញុំ​យល់​ថា​រឿង​នេះ​ នឹង​ទទួល​ជោគជ័យ​ខ្ពស់ "។

តារា​កំប្លែងស្រីវ័យ​ក្មេង​រូបស្រស់​បន្ថែម​ថា ភាពយន្ត​រឿង "លត់​ដែកថែប" ជា​ភាពយន្ត​មួយ​ដែល​ កញ្ញា​មិន​ធ្លាប់​សម្ដែង​ពី​មុនមក។ ការ​ដែល​នាង​លើក​ឡើង​ដូច្នេះ​ ព្រោះ​តែ​រឿង​នេះជា​ប្រភេទ​រឿង​ បែបវាយ​តប់ធ្វើ​ឱ្យ​តារា​សម្ដែង​ ទាំង​អស់​មាន​ភាពលំបាក​ខ្លាំង។ ប៉ុន្តែ​តារា​ទាំង​អស់​នៅ​ តែ​ពុះពារ​សម្ដែង​បាន​ល្អ ដើម្បី​​ធ្វើ​ឱ្យ ភាពយន្ត​ទាំង​មូល​ទទួល​បានជោគជ័យ។ ភាពយន្ត​​នេះ​​អាច​នឹង​ ជួយ​លើក​ប្រជាប្រិយ​ភាព​របស់​ ខ្លួន​ឱ្យ​ខ្ពស់​មួយ​កម្រិត​ទៀត​ពេល​ ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត ​នានា​ ។

កញ្ញា វ៉ាន់ នីឡា បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​បង្ហាញ​ក្ដី​ជឿជាក់​ថា ​ស្នាដៃ​តួ​ឯក​ថ្មី​មួយ​ទៀត​របស់​ ខ្លួន​នឹង​ទទួល​ការ​ចាប់ ​អារម្មណ៍​ពី​ទស្សនិកជនកញ្ញា ក៏​ស្នើ​ឱ្យ ​មហាជន​ជួយ​គាំទ្ររឿង "លត់ដែក​ថែប" ផង​ដែរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ ជួយ​គាំទ្រវិស័យ​ភាពយន្ត​ខ្មែរ ក៏​ដូច​ជា​តារា​សម្ដែង​នានា ដើម្បី​ឱ្យ​ពួកគេកាន់​តែ​មាន​ទឹក​ចិត្ត ​ផលិត និង​សម្ដែង​តទៅ​ទៀត ។ សូមជម្រាបថា ភាពយន្ត​រឿង "លត់​ដែកថែប" ជា​ស្នាដៃ​ថ្មី​មួយ​ទៀត​របស់​កញ្ញា វ៉ាន់ នីឡា ក្នុង​ឆ្នាំ​២០១៧​នេះ​ បន្ទាប់​ពី​រឿង "កំពូល​ស៊យ​ឆ្លង​ភព" ទើប​ដាក់ បញ្ចាំង​ចប់​កាល​ពី​ពេល​ថ្មីៗ។ ភាពយន្ត​នេះ​នឹង​ដាក់​ បញ្ចាំង​ជា​ផ្លូវការ​ជូន​ទស្ស និកជនទស្សនា​ចាប់​ពី​ថ្ងៃទី ៣០ ខែមីនា ឆ្នាំ​២០១៧នេះ​តទៅ៕

ប្រភព៖ Lookingtoday

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖ Rain មកដល់ប្រទេសកម្ពុជាយើងហើយ នៅក្រៅ សង្ហាជាងក្នុងរូបថតទៅទៀត!

ពេលវេលាដែលអ្នកគាំទ្រ បានទន្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ ពេលនេះ តារាប្រុសកូរ៉េរូបសង្ហា លោកRain បានមកដល់លើទឹកដីកម្ពុជាយើងហើយ កាលពីយប់មិញ វេលាម៉ោង១១យប់។

នៅក្នុងការមកដល់នេះដែរ គេសង្កេតឃើញថា អ្នកគាំទ្រប្រុស ស្រីជាច្រើននាក់ បានរង់ចាំ ទទួលស្វាគមន៍រូបលោកយ៉ាងកក់ក្តៅ ជាមួយនឹងបាច់ផ្កា និងកាដូបន្តិចបន្តួចរបស់ពួកគេ។ ប៉ុន្តែដោយសារតែ លោកRain មានការប្រញាប់ចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញភ្លាមពេក ទើបធ្វើឲ្យអ្នកគាំទ្រ មិនបានថតរូបជាមួយ និងឲ្យកាដូទៅលោកនោះទេ។

ជាពិសេស ក៏មានអ្នកគាំទ្រភាគច្រើន បានពោលពាក្យថា លោកRain នៅក្រៅ ស្រស់សង្ហា ជាងក្នុងរូបថតទៅទៀត ជាមួយនឹងកម្ពស់ដ៏ខ្ពស់ ដងខ្លួនរឹងមាំ និងសាច់ដុំធំៗ។

នៅក្នុងថ្ងៃស្អែក ប្រិយមិត្ត នឹងបានឃើញ ពីការបង្ហាញខ្លួន លើឆាកតន្រ្តីដ៏ធំ របស់លោក ក្នុងព្រឹត្តិការណ៍ SMART MEGA CONCERT នៅឯមជ្ឈមណ្ឌលកោះពេជ្រ ដូច្នេះនឹង រង់ចាំមើលទាំងអស់គ្នាថា តើនឹងមានអ្វីអស្ចារ្យ នៅក្នុងថ្ងៃនោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា